24/01/2015 14:28 GMT+7 Email Print Like 0

ប្រកាសថាសម្លាប់ចំណាប់ខ្មាំងជប៉ុនប៉ុន្តែតូក្យូបដិសេធព័ត៌មាននេះ


ចំណាប់ខ្មាំងជប៉ុនពីរនាក់ត្រូវ IS ចាប់ឃុំ (រូបថតៈ AP)

រដ្ឋាភិបាលជប៉ុនកំពុងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរំដោះចំណាប់ខ្មាំងនិងអះអាងថា​ព័ត៌​​មាន​​ដែលប្រកាសនារសៀល​ថ្ងៃ​ទី២៣​ខែ​​មករា​ឆ្នាំ​២០១៥​គឺមិន​​ពិត​ទេ​។ទំព័រ news24.jp ​របស់​ជប៉ុន​​​បាន​ជូន​ដំណឹង​ថា តាម​កាល​បរិច្ឆេត គឺ​ម៉ោង​២’៥០នា​ទីរសៀល​ថ្ងៃទី២៣​ខែមករា​ឆ្នាំ២០១៥ ម៉ោង​​ជប៉ុន លើទំព័រ​វែបរ​បស់អង្គការ​រដ្ឋ អ៊ីស្លាម​ស្វ័យប្រកាស IS បានចុះផ្សាយ​សារ១មានខ្លឹម​សារ​ថា៖​ បាន​អនុវត្ត​នូវកិច្ចការ​ដែលត្រូវ​ធ្វើ។ នាយក​រដ្ឋមន្ត្រី​ជប៉ុននៅ​តែស្ទាក់​ស្ទើ។ ប្រជា​ជន​ជប៉ុន​មិន​ទាន់​​ដឹងអ្វី​ទាំងអស់។​ ចិត្តមេត្តា​ធម៌ចំពោះ​ចំណាប់​ខ្មាំងទាំង​ពីរនាក់​គ្មាន​ឡើយ។

ប៉ុន្តែ ក្រោយប៉ុន្មាននាទី ក្នុង​ការឆ្លើយ​សំភាស​លើទូរទស្សន៍​ជប៉ុន​ក្រសួង​ការប្រទេស​ជប៉ុន​បាន​អះ​អាង​ថា ព័ត៌​មានពោល​ខាង​លើមិ​នពិត​ទេ និង​ត្រឹម​តែជា​​ព័ត៌មានរ​បស់ជន​ដែល​គាំទ្រ IS តែ​ប៉ុណ្ណោះ​​។ មុន​កាលបិចេ្ឆត​របស់​ IS ចំពោះ​វាសនារបស់​ចំណាប់ខ្មាំង​ជប៉ុន នា​វេលាម៉ោង១តាម​ម៉ោងជ​ប៉ុន គណៈកម្មា ធិកា​រសន្តិសុខជប៉ុនបានបើ​កកិច្ច​ប្រជុំបន្ទាន់ ដោយ​មានការ​ចូល​រួម​របស់​នា​យក​ រដ្ឋមន្ត្រី​និងថ្នាក់​ដឹកនាំជប៉ុន​មួយ​ចំនួន​​ទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ