30/12/2015 08:56 GMT+7 Email Print Like 0

ប្រកាសការពិនិត្យស្តីពីការអនុវត្តន៍ភាពទៀងត្រង់ក្នុងអង្គភាពអាជីវកម្ម

នាព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៥ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម​វៀតណាម (VCCI) បាន​ប្រកាស​ការពិនត្យ ស្តីពីស្ថានភាពអនុវត្តភាពទៀង​ត្រង់​ក្នុង​ការ​ធ្វើ អាជីវកម្ម​និង​តម្រូវ​ការ​ជួយ​ឧបត្ថម្ភ​កសាង​សមត្ថភាព​របស់​អង្គភាពអាជីវកម្ម។ ការពិនិត្យនេះបានអនុវត្តនៅទីក្រុងចំនួន៣​រួមមាន ទីក្រុង​ហាណូយ​ទីក្រុង DaNang និង​ទីក្រុងហូជីមិញ ទៅលើអង្គភាព​អាជីវកម្ម​ចំនួន១៨០ ដែលអនុវត្តសកម្មភាព​លើវិស័យកែច្នៃម្ហូប​អាហារ ស្បែក​ជើង តម្បាញកាត់ដេរ និងធនាគារជាដើម។ តាមលទ្ធផលសរឲ្យឃើញថា អង្គភាពអាជីវកម្មចំនួន៥៥%បាន​ចាត់​ទុក​ថា ភាពទៀងត្រង់បានផ្សាភ្ចាប់ជាមួយគោលការណ៍ បទដ្ឋានអំពីសីលធម៌​ឯកសារគតិយុត្តិ បង្កើត​របាំង​រាំង​ស្កាត់​អំពើពុក​រលួយ និងស៊ីសំណូកនិង អង្គភាពអាជីវកម្មចំនួន៩២%ដែលឲ្យដឹងថា យល់ច្បាស់​នូវគោលការណ៍​ប្រតិបត្តិ ក្នុង​ការធ្វើអាជីវកម្ម ហើយមានតែអង្គភាពអាជីវកម្មចំនួន២៩%ឲ្យ​ដឹងថា គេបាន អនុវត្ត​គោល​នយោបាយ​ស្តីពី​ភាព​ស្មោះត្រង់​។ លោក Nguyen Quang Vinh អគ្គលេខាធិការរងនៃ VCCI បានឲ្យដឹងថា៖

“VCCI នឹងរួមសហការជាមួយស្ថានប័ននានារបស់រដ្ឋាភិបាល ដើម្បីកសាង ឡើងសម្ព័ន្ធ​បណ្តា​អង្គភាព​អាជីវកម្ម​និយាយ “ទេ” ជាមួយ​នឹងអំពើពុករលួយ។ ប្រសិនបើអង្គភាពអាជីវកម្មដំណើរការសកម្មភាពនេះ​ល្អ ផ្សាភ្ជាប់​ជាមួយ​គ្នា និង​និយាយ “ទេ”ជាមួយអំពើពុករលួយ ពោលគឺសម្ព័ន្ធអង្គភាព​អាជីវកម្ម នឹងរីក​ធំធាត់ ព្រម​ទាំង​រុញ​ថយ​ក្រោយ​គ្រោះអំ​ពើពុក​រលួយ​ផង​ដែរ​”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ