09/04/2020 11:43 GMT+7 Email Print Like 0

ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នានាក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅវៀតណាម

ត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍៖ រាំងខ្ទប់ រកឃើញ ដាក់ ឲ្យនៅដាច់ដោយឡែក កំណត់តំបន់កើត និង​កំចាត់​ជំងឺ ក្នុងការងារប្រយុទ្ធ ប្រឆាំងនឹង Covid-19 នៅវៀតណាម។ នេះជាការអះអាងរបស់សមាជិកនៃ គណៈកម្មការ​ជាតិដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅក្នុងកិច្ច ប្រជុំអនឡាញកាលពីព្រឹកថ្ងៃទី៨ មេសា នៅ​រដ្ឋធានីហាណូយ។
 
តាម​គណៈកម្មការដឹកនាំបានជម្រាបថា គិតរហូតដល់ពេលបច្ចុប្បន្ន នេះ វៀត​ណាម​នៅតែ​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃជំងឺតាមការគ្រោងទុក ហើយនាពេលខាងមុខនេះនឹង​កើតមាន​ករណី​ឆ្លង​ជំងឺ​ក្នុង​សហគមន៍​បន្ថែម​ទៀត​។ ជាពិសេសគឺ ក្នុងដំណាក់កាលនេះ ត្រូវផ្ដោតសំខាន់ទៅលើការរក ឃើញករណីឆ្លងក្នុងសហគមន៍ ដោយ​ចាត់​ទុក​នេះជាមុខសញ្ញាកើតជំងឺ (F0) ពីនោះដំណើរការដាក់ឲ្យនៅដាច់ដោយឡែកដោយទាន់ពេលវេលា ចំពោះមុខ​សញ្ញា F1 និង F2។ ហេតុដូច្នេះ ក្រសួង ស្ថាប័ននិងតំបន់ទាំង ឡាយត្រូវតែធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ កុំឲ្យមើល​ស្រាល បាត់បង់ការប្រុង ប្រយ័ត្ននោះទេ។
 
ចំពោះស្ថាន​ភាពនៃការព្យាបាលសម្រាប់អ្នកជំងឺ Covid-19 នៅវៀត ណាម ប្រធាននាយកដ្ឋានពិនិត្យ ព្យាបាល​ជំងឺ​លោក​ Luong Ngoc Khue បានឲ្យដឹងថា គិតរហូតដល់ពេលនេះ អ្នកជំងឺជាង៥០%ត្រូវបានព្យាបាល ជាសះស្បើយ​។ នាបច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងកសាង សុក្រិតរូបមន្ត ព្យាបាលឲ្យមានប្រសិទ្ធភាពបំផុត មិនទុកឲ្យករណី​ស្រាលក្លាយទៅជាធ្ងន់ ធ្ងរ ក៏ដូចជារាំងខ្ទប់ជាអតិប​រមាករណីស្លាប់ផងដែ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ