31/10/2014 09:20 GMT+7 Email Print Like 0

ប្តេជ្ញាការពារឯករាជ្យអធិបតេយ្យភាពសមុទ្រកោះនៃមាតុប្រទេស


រដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Nguyen Van Nen (VOV)

នៅសន្និសីទកាសែតរដ្ឋាភិបាលវៀតណាមខែតុលានារសៀល​ថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ២០១៤ រដ្ឋ​មន្ត្រី ​និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Nguyen Van Nen បានផ្ដល់ព័ត៌មាន​អំពី​បញ្ហា​សេដ្ឋកិច្ច​សង្គមជាច្រើន ដែលទទួលបានការយកចិត្តទុកដាក់ពីសាធារណៈមតិ​។ ស្ដីអំពី​ស្ថានភាព​សមុទ្រខាងកើតនិងដំណោះស្រាយ​ដែលរបស់រដ្ឋាភិបាលដាក់ចេញនាពេលខាងមុខ លោក​ Nguyen Van Nen បាន​សង្កត់ធ្ងន់ថា រដ្ឋសភានឹងពិភាគ្សាផ្ដល់មតិដើម្បីរដ្ឋាភិបាលបន្ត​អនុវត្ត​ភារកិច្ចការពារឯករាជ្យអធិបតេយ្យភាពសមុទ្រកោះនៃមាតុប្រទេស។ លោក Nguyen Van​ Nen បានលើកច្បាស់ថា៖​  “វៀតណាម មានមូលដ្ឋានកត្តិយុត    និងភ័ស្តុតាង​ប្រវត្តិសាស្ត្រ​យ៉ាង​​​ពេញ​​លេញ ​ដើម្បីអះអាងប្រជុំ​កោះ Hoang Sa Truong Sa គឺរបស់វៀតណាមនិង​សំណូមពរ​​​បណ្ដាភាគីរក្សា​ដ៏​ ដែល​ស្ថាន​ភាព​។ គោលជំហររបស់យើងគឺប្តេជ្ញាការពារ​សមុទ្រ​កោះ​​របស់ខ្លួនដោយសន្តិវិធី ភាគីទាក់ទិន​នានា​ត្រូវ​គោរពច្បាប់អន្តរជាតិ និង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។”

នៅសន្និសីទកាសែតនេះ​ដែរ រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យ​រដ្ឋាភិបាល​លោក Nguyen Van Nen បានឆ្លើយសំនួរស្ដីពី ដំណោះស្រាយរបស់រដ្ឋាភិបាល​   ក្នុង​ការតុល្យភាពចំណូល​ចំណាយ​វិការ​រដ្ឋ ផែនការវិនិយោគទៅលើគំរោងការព្រលានយន្តហោះអន្តរជាតិ Long Thanh ជាដើម៕

តាមVOV5-វិទ្បុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ