29/09/2017 11:02 GMT+7 Email Print Like 0

ប៊ុលហ្គារីជានិច្ចកាលបានគាំទ្រការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU


ប៊ុលហ្គារីជានិច្ចកាលបានគាំទ្រការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​ជួប​សន្ទនាជាមួយឯកអគ្គរដ្ឋទូតប៊ុលហ្គារី Evgueni Stefanov Stoytchev មកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ នៅទីនេះ  ប្រធានរដ្ឋលោក Tran Dai Quang បានស្នើអោយភាគីទាំងពីរបានរក្សានូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីជំរុញថែមទៀតទំនាក់ទំនងនិងវិស័យសហប្រតិបត្តិការ​នានារវាងប្រទេសទាំងពីរ។ ចំពោះវិស័យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ប្រធានរដ្ឋសង្ឃឹមថា៖ ភាគីទាំងពីរដំណើរកិច្ចប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ប៊ុលហ្គារីស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ ដោយមានគំរោងការណ៍សហប្រតិបត្តិការជាក់ស្ដែង ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងកំរិតថ្មី។ រីឯឯកអគ្គរដ្ឋទូត Evgueni Stefanov Stoytchev បានឱ្យដឹង​ថា​នៅដើមឆ្នាំក្រោយ ប៊ុលហ្គារីនឹងទទួលតួនាទីជាប្រធានប្រធានប្តូរវេណសហភាពអឺរ៉ុបនិងប៊ុលហ្គារីនឹងគាំ​ទ្រ​ដល់កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប-វៀតណាមត្រូវបានចុះហត្ថលេខាយ៉ាងឆាប់ៗ។

ភាគីប៊ុលហ្គារីក៏ទន្ទឹងរង់ចាំស្វាគមន៍ប្រធានរដ្ឋ Tran Dai Quang នាពេលឆាប់ៗនេះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ