29/10/2015 10:22 GMT+7 Email Print Like 0

ប៉ូឡូញជាម្ចាស់ផ្ទះសន្និសីទកំពូល NATO ២០១៦

នាថ្ងៃទី២៧ខែតុលាឆ្នាំ២០១៥​ រដ្ឋាភិបាលប៉ូឡួញបានឯកភាព លើផែនការ​សកម្ម ភាព​ទាក់​ទិន​ដល់​ការ​ងារ​ត្រៀម​រៀប​ចំសម្រាប់​សន្និសីទ​កំពូល របស់អង្គការសន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង (NATO) ដែលគ្រោង​នឹង​ប្រព្រឹត្ត​ទៅ ចាប់​ពីថ្ងៃ​ទី៨​ដល់ថ្ងៃទី៩​ខែកក្កដាឆ្នាំ២០១៦ ខាងមុខនៅរដ្ឋធានី Vacsava។ សន្និសីទនេះនឹងផ្តោតសំ​ខាន់​ទៅលើតួនា​ទីរ​បស់​ NATO ចំពោះសន្តិសុខរបស់អឺរ៉ុប នឹងសកល ក្នុងនោះ សង្កត់ធ្ងន់​ទៅលើសារៈ​សំខាន់​នៃការ​កែតម្រូវ​រាល់យុទ្ធនា​ការ​របស់​សម្ព័ន្ធមិត្តយោ ធានេះសំដៅទប់ទល់​ នឹងការសាកល្បង​នានា​និង គ្រោះថ្នាក់​នៅក្នុង​ពិភពលោក​សម័យ​ទំនើប​។ ដោយការ​ធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូល NATO ២០១៦ នេះ ប៉ូឡួញសង្ឃឹមថា នឹងសម្តែង​នូវ​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​សម្ព័ន្ធមិត្ត ក៏ដូចជា ពង្រឹងកិត្យានុភាពរបស់ខ្លួនក្នុង​ឋានៈ​ជាសមាជិក NATO ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ