02/03/2015 12:24 GMT+7 Email Print Like 0

ប៉ូលីសសមុទ្រវៀតណាមចាប់ផ្ដើមហ្វឹកហាត់ឆ្នាំ២០១៥

នាព្រឹកថ្ងៃទី១ខែមិនា ឆ្នាំ២០១៥ កំលាំងប៉ូលីសសមុទ្រវៀតណាមរួមជាមួយ​កងទ័ពទាំងមូលបាន​រៀបចំ​ពិធី​ចាប់​​ផ្ដើមការហ្វឺកហាត់ឆ្នាំ២០១៥និងបំផុសវគ្គ​ប្រឡងប្រណាំងកំពូលអំណរខួបលើកទី៤០នៃទិវារំដោះ​ភាគ​ខាង​ត្បូងឯកភាពប្រទេសជាតិ(ទី៣០ ខែមេសា)។ ឧត្តមសេនីយ៍ត្រី Nguyen Quang Dam មេបញ្ជាការ​ប៉ូលីស​សមុទ្រ​វៀតណាមបានសំណូមពរកំលាំងប៉ូលីសសមុទ្រវៀតណាមជ្រួចជ្រាបទស្សនៈគោលការណ៍​ក​សាង​កំ​លាំង​ប៉ូលីសសមុទ្រមានចរិត​លក្ខណៈជំនាញខ្ពស់ដើម្បីផ្លាស់ប្តូរថ្មីច្នៃប្រឌិតក្នុងវិធានការហ្វឺកហាត់។ យុទ្ធជន​ប៉ូលីស​សមុទ្រវៀតណាមម្ចាស់ការជំនះពុះពារលើ​ការលំបាកខំប្រឹងប្រែងឈានឡើងសំរេ​ច​ដ៏ជោគជ័យ​ភារកិច្ច​ដែល​បានប្រគល់ជូនសក្តិសមជាកំលាំងស្នូល​កំលាំងផ្ទាល់ក្នុងការរក្សាអនុវត្តច្បាប់នៅបណ្ដាដំបន់សមុទ្រ​នៃ​មាតុ​ប្រទេស៕
 
តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ