
គណៈប្រតិភូក្រសួងនគរបាល វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញទៅបំពេញការងារជាមួយស្ថាប័នប៉ូលីសអឺរ៉ុប (EUROPOL)(រូបថតៈ Kim Chung-TTXVN)
ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ គណៈប្រតិភូក្រសួងនគរបាលវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញទៅបំពេញការងារជាមួយស្ថាប័នប៉ូលីសអឺរ៉ុប (EUROPOL)។ នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ ក្នុងជំនួបជាមួយគណៈប្រតិភូនៅទីភ្នាក់ងារ របស់ EUROPOL ស្ថិតនៅទីក្រុងឡាអេប្រទេសហូឡង់ លោក Oldrich នាយករង EUROPOL បានអះអាងថា EUROPOL មានបំណងសហការជាមួយកងកម្លាំងប៉ូលីសវៀតណាម និយាយដោយឡែក និងស្ថាប័នប្រតិបត្តិច្បាប់នានា របស់វៀតណាមនិយាយរួម។ ហើយ EUROPOL បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ របស់ក្រសួងនគរបាលវៀតណាម ជាមួយប្រទេសជាសមាជិករបស់ EUROPOL។
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីលោក Nguyen Van Thanh បានអះអាងថា EUROPOL ជាដៃគូសំខាន់ របស់ក្រសួងនគរបាលវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។ លោក Nguyen Van Thanh ក៏បានឯកភាពជាមួយនឹងសំណើរបស់ថ្នាក់ដឹកនាំ EUROPOL ស្តីពីការស្រាវជ្រាវឈានដល់ការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការទ្វេភាគី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម