16/03/2017 10:36 GMT+7 Email Print Like 0

ប៉ូលីសវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយ EUROPOL


គណៈប្រតិភូក្រសួងនគរបាល វៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀត​ណាម បានអញ្ជើញទៅបំពេញការងារជាមួយស្ថាប័នប៉ូលីសអឺរ៉ុប (EUROPOL)(រូបថតៈ Kim Chung-TTXVN)

ចាប់ពីថ្ងៃទី៩​រហូតដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ គណៈប្រតិភូ​ក្រសួង​នគរបាល​​វៀតណាម​ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​​ឯក Nguyen Van Thanh អនុរដ្ឋមន្ត្រី​ក្រសួងនគរបាល​វៀតណាម បានអញ្ជើញ​ទៅបំពេញការ​ងារជា​មួយ​​ស្ថាប័ន​​ប៉ូលីស​អឺរ៉ុប (EUROPOL)។ នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​នៅទីភ្នាក់​ងារ របស់ EUROPOL ស្ថិត​នៅទីក្រុង​ឡា​អេប្រទេស​ហូឡង់ លោក Oldrich នាយក​រង  ​EUROPOL បានអះអាងថា EUROPOL មានបំណង​សហការជាមួយកងកម្លាំង​ប៉ូលីស​​​​វៀតណាម និយាយ​ដោយឡែក​ និង​ស្ថាប័ន​ប្រតិបត្តិច្បាប់​នានា របស់វៀត​ណាម​និយាយរួម។ ​ហើយ EUROPOL បានវាយតម្លៃខ្ពស់ ចំពោះ​កិច្ច​សហប្រតិបត្តិ​​ការ របស់​​ក្រសួង​នគរបាល​វៀតណាម ជាមួយ​ប្រទេសជាសមាជិក​របស់ EUROPOL។

រីឯខ្លួនវិញ អនុរដ្ឋមន្ត្រី​លោក​ Nguyen Van Thanh បានអះអាងថា EUROPOL ជាដៃគូ​សំខាន់ របស់ក្រសួង​នគរបាល​​វៀត​ណាម ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​។ លោក Nguyen Van Thanh ក៏បានឯកភាព​​ជាមួយ​នឹង​សំណើ​របស់​ថ្នាក់​ដឹក​នាំ EUROPOL ស្តីពីការ​ស្រាវជ្រាវឈាន​ដល់ការចុះ​ហត្ថលេខា​ លើកិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី៕

 

តាម​ VOV5 - វិទ្យុសំឡេង​​វៀតណាម​​
 

បណ្តាព័ត៌មានបានផ្សាយ