23/06/2018 11:53 GMT+7 Email Print Like 0

ប៉ូលិសវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ

 នាថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០១៨ កិច្ចប្រជុំកំពូ​លមេបញ្ជាការប៉ូលិសនៃបណ្តាសប្រទេស ស​មាជិក​អង្គការ​សហប្រជាជាតិ​ (អ.ស.ប.ជ) បានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក​ (សហរដ្ឋអាម​រិក)។

នេះគឺជាវេទិកាសំរាប់កម្លាំងប៉ូលិសនៃ​បណ្តាប្រទេសនិងដៃគូធ្វើការ​ផ្លាស់ប្តូរបទ​ពិសោធន៍​និងព័ត៌មាន​ជំនាញ​វិជ្ជាជីវៈ​ទៅ វិញទៅ​មក។ អញ្ជើញចូ​លរួមកិច្ចប្រជុំនេះមានតំណាងកម្លាំងប៉ូលិសម​កពីប្រទេសសមាជិក អ​.ស.ប.ជ ចំនួន​ ១៩៣។ ក្នុងនោះមានអគ្គនា​យកស្តីទីនៃអគ្គនាយកដ្ឋានប៉ូលិស​ ចំណុះក្រសួងនគរបាល វៀតណាម ​លោក Tran Van Ve​ អញ្ជើញចូលរួមនិងថ្លែងមតិ​ក្នុងវេទិកានេះដែរ។ លោក  Tran Van​ Ve បានសង្កត់ធ្ងន់ថា ក​ម្លាំងប៉ូលិស​វៀត​ណាម វាយតម្លៃខ្ពស់ចំពោះយន្តការនៃកិច្ច​ប្រជុំកំពូលប៉ូលិសអ.ស​.ប.ជ និងជឿក​ជាក់ថាយន្តការ នេះ​នឹងជួយ​ឲ្យបានល្អបំផុ​តនូវតម្លៃនានារបស់កម្លាំងប៉ូ​លិស អ.ប.ស.ជ ដើ​ម្បីរួម ចំណែក​ក្នុងការ​ខិតខំប្រឹង​ប្រែងចំពោះការ​រក្សាសណ្ដាប់ធ្នាប់សង្គមនៅថ្នាក់ជា​តិ និង អ.ស.ប.ជ​ ព្រម​ទាំង​បង្កើន​ទំនាក់​ទំនង​និងផ្លាស់​ប្តូរបទ​ពិសោធន៍​ព័ត៌មាន ជំនាញវិជ្ជាជីវៈរវាង​ប្រទេសសមាជិកនិងដៃគូនានា។​ លោក  Tran Van V​e បានអះអា​ង​ទៀត​ថាវៀតណាម កំពុងត្រៀម​រៀបចំយ៉ាង​សកម្មនូវ​គ្រប់​លក្ខខ័ណ្ឌ​ដើម្បី​បញ្ជូន​កម្លាំង​ប៉ូលិស​ចូលរួម​ប្រតិភូ​បេសកកម្មរ​ក្សាស​ន្តិភាពរបស់ អ.ស.​ប.ជ។នាបច្ចុប្បន្ន​វៀតណាម បាននឹង​កំពុង​ចូលរួម​យ៉ាង​សកម្មជាមួយ​សហគមន៍អ​ន្តរជាតិក្នុងការជំនះពុះពា​រលើផលវិ​បាក ដែលបង្កឡើងដោយការជំលោះនានា​នៅ លើពិភពលោក​ដែល​បន្សល់​ទុកវិញ។គួរបញ្ជាក់ថា​កម្មាភិបាលនាយទាហា​នយោធាវៀតណាមចំនួនជា​ង ៣០ នាក់ បានចូល​រួមសកម្មភាព​រក្សាសន្តិភាព នៅស៊ូដង់ខាងត្បូងនិង​សាធារណរដ្ឋអាហ្វ្រិកកណ្តាល​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ