10/08/2015 09:59 GMT+7 Email Print Like 0

ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិកបានបើក


ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិកបានបើក (dantri.com.vn)

នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅអាមេរិក​បាន​បើក​នៅមជ្ឈមណ្ឌលទស្សនីយភាព​សិល្បៈ Kennedy។ នេះជាព្រឹត្តិការណ៍​ពិសេស​​រំលឹក​ខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការ​ទូត​វៀត​ណាម​និង​អាមេរិក។​ ថ្លែងមតិនៅពីធីនេះ​រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀត​ណាមលោក ​Hoang
Tuan Anh បានឲ្យដឹងថា ប៉ុន្មានទិវាវប្បធម៍វៀតណាមនៅ​អាមេរិកគឺជាកាដូពោពេញទៅដោយតំលៃវប្បធម៍វិសេសវិសាលដែលសិល្បករ​សិល្បការិនីនិងប្រជាជនវៀតណាមជូនឲ្យប្រជាជនអាមេរិកជាមួយសារអំពីទឹក​ដី​វៀតណាមស្រស់ស្អាតជាប្រទេសមួយពហុជនជាតិដោយមានអត្តសញ្ញាណ​វប្បធម៍​ដ៏សម្បូរបែប ប្រជាជាតិមួយស្នេហាសន្តិភាពស្និទ្ធិស្នាលនិងរាក់ទាក់ជា​មួយ​ភ្ញៀវ។ ឧបការីរដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសអាមេរិក Mara Tekach បានវាយ​តំលៃ​ថា ប៉ុន្មានទិវាវៀតណាមនៅអាមេរិកបានសឲ្យឃើញថាទំនាក់ទំនងទ្វេភាគី​បានបោះជំហានឆ្ងាយយ៉ាងម៉េចតាំងពីពេលប្រទេសទាំងពីរបង្កើតទំនាក់ទំនង​ការទូត២០ឆ្នាំមុននេះ៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ