28/02/2018 10:48 GMT+7 Email Print Like 0

ប៉ារ៉ាឡាំពិក PyeongChang 2018៖ កូរ៉េខាង​ត្បូង និ​ង​ស.ប.ប.ក ​ចាប់​ផ្ដើម​ធ្វើការ​ពិភាក្សា​ថ្នាក់​មន្ត្រី​ជំនាញ​


 កូរ៉េខាងត្បូង និងស.ប.ប.ក ចាប់ផ្ដើមធ្វើការពិភាក្សាថ្នាក់មន្ត្រីជំនាញ 

នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ កូរ៉េខាង​ត្បូង និងស.ប.ប.កចាប់ផ្ដើមដំណើរការកិច្ច​ពិភាក្សាថ្នាក់មន្ត្រីជំនាញ​ ស្ដីពីការ​ដែល​ព្យុងយ៉ាង ចាត់បញ្ជូនគណប្រតិភូទៅ ចូលរួមមហោស្រពកី​ឡាពិភព​លោកសម្រាប់​ជនពិការ (ប៉ារ៉ា​ឡាំ​ពិក) រដូវរងារ ដែ​លនឹងប្រព្រឹត្តិទៅនៅទីក្រុង P​yeongChang របស់កូរ៉េខាងត្បូងនាខែមិ​នាខាង​មុខ។​ ជំនួប​​ពោលខាងលើ​ នឹងប្រព្រឹត្តិទៅនៅ Tongilgak ​ដែលជាអាគារមួយរបស់កូរ៉េខាងជើង នៅ​ក្នុងភូមិ​ផ្អាក​សង្គ្រាម​ ប៉ាន​មុនហ្សូម។ នៅក្នុងជំនួប​សន្ទនា​នេះ ភាគីទាំងពីរបានផ្ដោត​សំខាន់ទៅលើបញ្ហាជាក់​ស្ដែងមួយ​ចំនួន​ ដូច​ជាសមាសសភាពគណប្រតិភូកីឡា​កររ​បស់​ ស.ប.ប​.ក សកម្មភាព​បំពេញ​ទស្សនកិច្ច​នៅកូរ៉េ​ខាង​ត្បូង​​របស់​គណប្រ​តិភូអ្នក​សម្ដែងសិល្បៈ និងអ្នកគាំទ្រផងដែ​រ៕
 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ