25/11/2018 10:02 GMT+7 Email Print Like 0

ប៉ាពួញូហ្គីណេចេញសេចក្តីប្រកាសរបស់ប្រធាន APEC


 ទិដ្ឋភាពនៃកិច្ចប្រជុំមួយ (TTXVN)

 នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប៉ាពួញូហ្គីណេ ដែលជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូលលើកទី ២៦ នៃ​វេទិកាសហប្រតិបត្តិ​ការសេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក (APEC) ដែលបានបិទបញ្ចប់កា​លពីថ្ងៃទី១៨ ខែ​​វិច្ឆិកា បាន​ចេញសេចក្ដី​ប្រកាសដោយអំពាវនាវឲ្យ​ខឿនសេដ្ឋកិច្ចនានា​របស់ ​APEC ចូលរួម​យ៉ាង​សកម្មក្នុង​ការងារ​របស់​អង្គការ​ពាណិជ្ជកម្មពិ​ភពលោក (WTO)។​
 
ក្នុងសេចក្ដីប្រកាសរបស់ប្រធានប្ដូរវេណ APEC​ នោះ នាយករដ្ឋមន្ត្រីប៉ាពួញូ​ហ្គីណេលោក Peter​ O'Neill បាន​ឲ្យដឹង​ថា ខឿ​នសេដ្ឋកិច្ចជាសមាជិកនានាមិនអាចឯកភាពគ្នាអំពី​ការធ្វើកំណែទម្រង់​ WTO​ ក៏ដូច​ជាលទ្ធិ​គាំពារ​ពាណិជ្ជកម្ម​និយម​ឡើយ។​
 
ថ្នាក់ដឹកនាំបណ្ដាខឿនសេដ្ឋកិច្ច​ APEC មិនបានចេញសេចក្តីថ្លែងការណ៍រួ​មមួយសម្រាប់កិច្ចប្រជុំនេះ ​ក្នុងបរិបទ​ដែល​ប្រទេស​មហាអំណាច​ជួរមុខ​គេ គឺអាមេរិក និង​ចិន​មាន​ការខ្វែង​គំនិត​គ្នាយ៉ាង​ជ្រាល​ជ្រៅ​អំពី​បញ្ហា​ពាណិជ្ជកម្ម​ និងវិនិយោគផ​ងដែ​រ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ