31/08/2017 11:09 GMT+7 Email Print Like 0

បំផុសទីផ្សារទេសចរណ៍វៀតណាមនៅកម្ពុជា

 ទិដ្ឋភាពនៃកម្មវិធី  បំផុសទីផ្សារទេសចរណ៍វៀតណាមនៅកម្ពុជា

នារសៀលថ្ងៃទី២៩​ ខែសី​ហា ឆ្នាំ​២០១៧ នៅរាជធានីភ្នំពេញ នៃព្រះ​រាជាណាចក្រក​ម្ពុជា អគ្គនា យកដ្ឋាន​ទេសចរណ៍​ ក្រសួងវប្បធ​ម៌ កីឡានិងទេសចរណ៍វៀតណាម​ បា​នរួមសហ​ការ​ជាមួយក្រសួងទេសចរណ៍​កម្ពុជា និង​ស្ថាន​ទូតវៀតណាម ប្រចាំនៅកម្ពុជា រៀបចំ កម្មវិ​ធី បំផុសទីផ្សាររបស់ទេស​ចរណ៍វៀត ណាមនៅក​ម្ពុជា។ 
 
កម្ម​វិធីនេះ គឺសំដៅបង្កើនការផ្លាស់ប្តូរភ្ញៀវទេសចរ​ ជម្រុញការតភ្ជាប់ ទីមកដល់ទេសចររវាងប្រ​ទេស ទាំងពីរ និង​ជាពិសេស​ កម្មវិធីនេះបានរៀបចំឡើងចំទៅនឹង​ឱកាសប្រទេសទាំងពីរ  រំលឹកខួបលើកទី៥០នៃទិ​វាបង្កើត​ទំនាក់​ទំនង​ការ​ទូតវៀត​ណាម កម្ពុជាផងដែរ។ អញ្ជើ​ញថ្លែងមតិ បើកកម្មវិធី លោ​ក Ha​ Van Sieu អគ្គនាយ​ករង​នៃអគ្គនាយក​ទេសចរណ៍ វៀតណាមបានឲ្យដឹ​ងថា វៀតណាមនិងកម្ពុជាបា​នចុះហត្ថ​លេខាលើឯកសារ សហប្រតិបត្តិ​ការជាច្រើន​ លើវិស័យទេសចរណ៍។ នេះជាមូល ដ្ឋា​នសំខាន់ ដើម្បីភាគី ​ទាំងពីរ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​នេះ។
 
វាយតម្លៃខ្ព​ស់ចំពោះសក្កានុភាពអភិវឌ្ឍន៍ទេសច​ ររវាងប្រទេសទាំងពីរ រដ្ឋមន្ត្រី ក្រសួងទេស​ចរណ៍កម្ពុជា​ លោក ថោង​ ខុន ​បានឲ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​ កម្ពុជា កំពុងអនុវត្តនូវគំរោងការ​មួយ​ចំនួន សំដៅប​ង្កើន​ការតភ្ជាប់​ទីមកដល់​ទេសចរ​​ណ៍ជាមួយ​វៀតណាម និងថៃ។ ជាក់ស្តែងគឺចុងឆ្នាំ២​០១៧​នេះ កម្ពុជានឹងចាប់ផ្តើ​ម កសាង​កំពង់​ផែ កំពត់ ជាប់ជា​មួយខេត្ត Kien Giang របស់វៀតណាម។ គំ​រោងកា​រ នេះបានសម្រេច នឹងជួយ​ជម្រុញ​តភ្ជាប់​ទេសចរណ៍​ ជាមួយកោះ Phu Quoc និងបណ្តាខេត្ត ភាគខា​ងត្បូងវៀតណាមផងដែរ៕​

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​

 
បណ្តាព័ត៌មានបានផ្សាយ