09/07/2018 09:55 GMT+7 Email Print Like 0

បំផុសចលនា “បញ្ញាវ័ន្តវ័យក្មេងស្ម័គ្រចិត្តចូលរួមរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ” ឆ្នាំ២០១៨

នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅស្រុក Phu Luong ខេត្ត Thai Nguyen មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំពិធីបំផុសកម្មវិធីដោយប្រធានបទ “បញ្ញាវ័ន្តវ័យក្មេងស្ម័គ្រចិត្តចូលរួមរៀបចំរចនាសម្ព័ន្ធខឿនកសិកម្ម​​ឡើងវិញ” ឆ្នាំ២០១៨ ដោយមានការចូលរួមរបស់យុវជនចំនួន៣០០នាក់នៅខេត្ត។

 ទិដ្ឋភាពនៃពិធីបំផុស

តាមផែនការថា ក្នុងរដូវក្ដៅឆ្នាំ២០១៨ សម្ព៏ន្ធយុវជននៃបណ្ដាខេត្តក្រុង នឹងសហការជាមួយសកល វិទ្យាល័យ អង្គភាព​និងមូលដ្ឋានវិទ្យាសាស្ត្រនានាដែលមានជំនាញខាងកសិកម្ម ដើម្បីរៀបចំក្រុមយុវជនស្ម័គ្រចិត្តហើយបញ្ជូន​ទៅដល់ខេត្តក្រុងទាំង៦៣ក្នុងទូទាំងប្រទេសសំដៅរៀបចំវគ្គហ្វឹកហ្វឺនអំពីការអនុវត្តវិទ្យាសាស្ត្របច្ចេកទេស​​ថ្មីក្នុងកសិកម្ម។

បន្ទាប់ពីពិធីបំផុស សកម្មភាពមានអត្ថន័យជាក់ស្ដែងជាច្រើនត្រូវបានរៀបចំឡើងដូចជា៖ ការពិនិត្យនិងពិគ្រោះ​យោបល់អំពីសុខភាពសំរាប់ប្រជាជន ការបោសសម្អាតបរិស្ថាននិងការហ្វឹកហ្វឺកបច្ចេកទេសដាំដុះនិងប្រមូលតែតាមបទដ្ឋាន VietGap ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ