01/02/2018 09:08 GMT+7 Email Print Like 0

បំផុសចលនាជំរុញយ៉ាងខ្លាំងអាហាររូបត្ថម្ភសកលទាំងមូលនៅវៀតណាម


បំផុសចលនាជំរុញយ៉ាងខ្លាំងអាហាររូបត្ថម្ភសកលទាំងមូលនៅវៀតណាម

នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានអញ្ជើញចូលរួមការបំផុសចលនាជំរុញយ៉ាងខ្លាំងអាហាររូបត្ថម្ភសកលទាំងមូល នៅវៀតណាម ហើយអនុវត្តសារាចរណ៍​របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្តីពីការបង្កើនការងារអាហាររូបថមក្នុងស្ថានភាពថ្មី។

នេះគឺជាព្រឹត្តិការណ៍សំខាន់ដែលអះអាងនូវកិច្ចសន្យារបស់វៀតណាមក្នុងកិច្ចការពារថែទាំនិងលើកកំពស់សុខភាព​របស់ប្រជាជនកែលំអស្ថានភាពអាហាររូបថមរបស់ប្រជាពលរដ្ឋអនុវត្តកិច្ចសន្យាជមួយសហគមន៍អន្តរជាតិ​​លើវិស័យអាហាររូបថមនិងសុខភព។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានឲ្យដឹងថា៖ នាពេលកន្លងទៅស្ថានភាពអាហាររូបត្ថម្ភរបស់ប្រជាជន​វៀត​ណាម​កាន់តែត្រូវបានលែលំអរពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតំលៃជាចំណុចលេចធ្លោ​​ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្ស ជាពិសេសគឺការកាត់បន្ថយជាបន្តបន្ទាប់និងនិរន្តរភាពអត្រា​ខ្វះអាហាររូបត្ថម្ភរបស់កុមាក្រោមអាយុ ៦៥ ឆ្នាំ ពី ៣១,៩%  នាឆ្នាំ ២០០១ ដល់ ១៣,៨% នាឆ្នាំ ២០១៦។ រដ្ឋមន្ត្រីរូបនេះបានលើកច្បាស់ថា៖ តាមសារាចរណ៍របស់នាយករដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមនឹងរៀបចំ​ផែន​​ការផ្សព្វផ្សាយរបបអាហាររូបត្ថម្ភឲ្យសមស្របនឹងក្រុមុខសញ្ញានិមួយៗ ប្រើប្រាស់ប្រភពអាហារ នៅតំបន់ឲ្យ​សម​ស្របនឹងរស់ជាតិរបស់តំបន់និមួយៗ។ ក្រសួងក៏នឹងប្រមូលផ្តុំទៅលើការដោះស្រាយបញ្ហាខ្វះអាហាររូបត្ថម្ភនិងការធាត់ដុះពោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ