15/10/2016 13:22 GMT+7 Email Print Like 0

បំផុសការប្រឡងសរសេរអំពីដំណើរការធ្វើសមាហរណកម្មអន្តរជាតិ

ទិដ្ឋភាពនៃពិធីបំផុសការប្រឡង (រូបថត៖dantocmiennui.vn)
 

ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បានបំផុសការប្រឡងអត្ថបទសរសេរ​សារព័ត៌មានក្រោមប្រធានបទ “វៀតណាម-ដំណើរការធ្វើសមាហរណកម្មអន្តរជាតិ”។ នៅពិធីបំផុស អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Hoang Vinh Bao បានឲ្យដឹងថា៖​នេះជាឱកាសដើម្បីលើកកំ​ពស់​ការយល់ដឹងអំពីសមាហរណកម្មអន្តរជាតិសំរាប់សហគមន៍ជនវៀតណាមនៅក្នុងនិងក្រៅប្រទេសអំពីតំ​លៃ​ ផលប្រយោជន៍របស់រដ្ឋាភិបាល អង្គភាពអាជីវកម្មនិងប្រជាជននៅពេលធ្វើសមាហរណកម្ម តាមនោះធានាឲ្យការសន្យាសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមឈានចូលជីវភាពរស់នៅ ហើយនាំមកនូវផលប្រយោជន៍ជាក់ស្ដែង។ ទន្ទឹមនឹងនោះ ការប្រឡងនេះក៏បានជួយលើកកំពស់ប្រសិទ្ធិភាពនៃការងារឃោសនានិងផ្សព្វផ្សាយអំពីទឹកដី មនុស្ស វប្បធម៌ និងសមិទ្ធផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មរបស់វៀតណាមទៅដល់មិត្តភក្តិអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ