27/08/2015 09:19 GMT+7 Email Print Like 0

បំផុសការប្រឡងរកឃើញបេតិកភ័ណ្ឌពិភពលោកនៅវៀតណាមនិងបណ្ដាប្រទេសក្នុងប្លុកអាស៊ាន


បំផុសការប្រឡងរកឃើញបេតិកភ័ណ្ឌពិភពលោកនៅវៀតណាមនិងបណ្ដាប្រទេសក្នុងប្លុកអាស៊ាន (VNP)

ពិធី​បំផុសការប្រឡងរក​ឃើញបេតិកភ័ណ្ឌពិភពលោក​នៅវៀត​ណាម​ និង​បណ្ដា​ប្រទេស​ក្នុង​ប្លុក​អាស៊ាន​បាន​ប្រព្រឹត្ត​ទៅ​ នាយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៥​នៅក្រុងហាណូយ។ ការប្រឡង​បាន​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី២៥ខែសីហា​ដល់ថ្ងៃទី​២៣ខែវិច្ឆិកា​ឆ្នាំ​២០១៥។ បេក្ខជន​ចូលរួម​ជាសមូហភាព​បុគ្គលក្នុង​និង​ក្រៅប្រទេស។ ​អត្ថ​បទ​ប្រឡង​បាន​សម្ដែង​តាមរយៈរូប​ភាព​ដ៏ពហុបែប​ដូចជា ​អត្ថបទ​សសេរ​​សំណង់​ស្រាវ​ជ្រាល​គំរោង​ការ​ន៍​ជាដើម។ លោក Nguyen Khac Loi នាយករងមន្ទី​វប្បធម៍​កីឡា និង​ទេសចរណ៍​ហាណូ​យ​បាន​ឲ្យដឹង​ថា៖ “បេតិកភ័ណ្ឌ​​ជាប្រ​ភព​​ថ្លៃ​ថ្លា​អភិរក្ស​ពង្រីក​នូវតំលៃ ដើម្បីបំរើ​ឲ្យជីវភាព​រស់​នៅខាង​ស្មារតី របស់ប្រ​ជាជន​ជាបញ្ហាសំខាន់​។ ពីនោះ​បំផុស​ក្តីមោទនភាព​ និងអះអាងនូវកម្រាស់​ប្រវត្តិសាស្ត្រខឿន​វប្បធម៍​វៀត​ណាម។ តាម​​រយៈ​ការ​ប្រឡង​​ដើម្បី​ឧទ្ទេសនាម ​ចំពោះពិភពលោក​រាល់​បេតិកភ័ណ្ឌ​របស់វៀ​តណាម ដើម្បីបណ្ដា​ប្រទេស​ស្គាល់​ជា​ច្រើន​ ថែម​ទៀត​អំពី​វប្បធម៍​បេតិក​ភ័ណ្ឌរបស់​វៀតណាម និង​បណ្ដា​ប្រទេស​អាស៊ាន៕”
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ