01/07/2016 10:02 GMT+7 Email Print Like 0

បំផុសការប្រឡងថតរូបនិងគូរ poster អំពីបរិស្ថាន


តំណាងមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍សុខាភិបាលសហគមន៍ថ្លែងមតិជួយជ្រោមជ្រែងការប្រឡង (រូបថត៖VOV)

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានបរិស្ថាន​ ក្រសួងធនធាននិងបរិស្ថាន​វៀត​ណាម​ បានសហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអ.ស.ប (UNIDO) និងមូលនិធិបរិស្ថានពិភពលោក (GEF) រៀបចំពិធីបំផុសការប្រឡងថតរូបនិងគូរ poster អំពីបរិស្ថាន។ការប្រឡងនេះស្ថិតក្នុងក្របខណ្ឌអនុសញ្ញា Stockholm ស្ដីអំពីសារៈជាតិបំពុលសរីរាង្គដែលពិបាករលួយ (POP) ដែលត្រូវបាន អ.ស.បរៀបចំឡើងនៅប្រទេសជាច្រើនលើពិភពលោក។ នេះជាឱកាសដើម្បីជួយឲ្យប្រជាជនយល់ច្បាស់ថែមទៀតអំពីជាតិបំពុលសរីរាង្គដែលពិបាករលួយកាកសំណល់គ្រោះថ្នាក់  បណ្ដាដំណោះស្រាយសំរាប់បរិស្ថានអំពីការកាត់បន្ថយ ប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ និងស្ថានភាពបំពុលបរិស្ថាននាបច្ចុប្បន្ននៅវៀតណាម។ តាមនោះ រួមចំណែកលើកកំពស់មនសិការសហគមន៍ ជាពិសេសគឺជំនាន់វ័យក្មេងអំពីកិច្ចការពារ រក្សានិងប្រើប្រាស់ធនធានដោយនិរន្តរភាព៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ