20/08/2016 13:06 GMT+7 Email Print Like 0

បំផុសកម្មវិធីស្វែងយល់បទពិសោធន៍ជាមួយបេតិកភ័ណ្ឌវប្បធម៌អរូបីវៀតណាមឆ្នាំ២០១៦


បំផុសកម្មវិធីស្វែងយល់បទពិសោធន៍ជាមួយបេតិកភ័ណ្ឌវប្បធម៌អរូបីវៀតណាមឆ្នាំ២០១៦

នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មូលនីធិវប្បធម៌ហាណូយបានបំផុសកម្មវិធី​“ត្រឡប់ មក​ប្រភព​ដើម- ស្វែង​យល់​បទពិសោធន៍ជាមួយ​បេតិកភ័ណ្ឌវប្បធម៌អរូបី​វៀត​ណាម​ឆ្នាំ២០១៦”។ របៀប​រៀបចំកម្ម​វិធីនេះ​គឺបញ្ចូន​ក្រុមមិត្ត​ក្មេងចូលរួម​សកម្មភាព​ស្វែង​យល់​បទ​ពិសោធន៍ នៅតាមទីតាំងបេតិកភ័ណ្ឌជាក់​ស្តែង។ កម្មវិធី​នេះគឺបាន​អនុវត្តនៅ ភូមិ​របរសិប្បកម្មប្រពៃណីចំនួន​៥រួមមាន ភូមិរបរអំបុក Me Tri គ្រឿងភាជន៍ Bat Trang កន្ទុំរុយឬស្សី Thach Xa តុក្កតាទឹក Dao Thuc និងភូមិរបរគំនូរប្រជាប្រិយ Dong Ho ។ លោក Dinh Thanh Tien នៅភូមិរបររបាំតុក្កតាទឹក Dao Thuc បានឲ្យដឹងថា៖​“ការពង្រីក​និងរក្សា​សិល្បៈប្រពៃណី របស់​វៀត​ណាម​​ជាបញ្ហា​ដែលត្រូវផ្តោតការយក​ចិត្តទុក ដាក់ជា​ពិសេស។ មូលនីធិ​វប្បធម៌​ហាណូយ​បាន​រួម​សហការ​​ជាមួយ ភូមិរបរ​តុក្កតា​ទឹក Dao Thuc អនុវត្តយកម្ម​វិធីស្វែងយល់​បេតិកភ័ណ្ឌវប្បធម៌​អរូបីសំដៅ​នាំមិត្ត​​​វ័យក្មេងទាំងអស់ខិត មកជិតជាមួយសិល្បៈប្រពៃណីឲ្យ​បានច្រើន​ថែមទៀត”​។ កម្មវិធី​នេះបាន​ប្រព្រឹត្ត​ទៅ​សំដៅរួម​ចំណែក​​​ផ្សព្វផ្សាយ​ប្រកបដោយ​ប្រសិទ្ធិភាព​ នូវរូបភាព​និងតម្លៃ​របស់​បេតិកភ័ណ្ឌវប្បធម៌​អរូបី​យ៍​ហាណូយ ទៅ​ដល់ប្រជាជនទូទាំងប្រទេស​និងមិត្ត ភក្តិអន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ