19/04/2017 10:25 GMT+7 Email Print Like 0

បំផុសកម្មវិធីវាយតម្លៃនិងប្រកាសអង្គភាពអាជីវកម្មប្រកបដោយចីរភាពនៅវៀតណាម


ទិដ្ឋភាពនៃពិធី

នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ សភា​ពាណិជ្ជកម្ម​និង​ឧស្សាហ​កម្ម​វៀតណាម (VCCI) រួម​សហការ ​ជាមួយ​ក្រុម​ប្រឹក្សា​សហគ្រាស​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រកបដោយនិរន្តរភាព​នៅវៀត​ណាម (VBCSD) បាន​រៀប​ចំ​ពិធី​បំផុស “កម្ម វិធីវាយ​តម្លៃ​ប្រកាស​សហគ្រាប្រកប​ដោយ​ចីរភាព​នៅ​វៀត​ណាម​”​។ នេះជាកម្មវិធី​បាន​រៀបចំ​​ប្រចាំ​ឆ្នាំ សំដៅ​លើក​តម្កើង​សហគ្រាស​ឈាន​មុខ ទទួល​បានសមិទ្ធិជាក់ ស្តែងក្នុង​វិស័យ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។ អញ្ជើញ​ថ្លែងមតិក្នុង​ពិធីនេះ លោក Nguyen Quang Vinh អគ្គលេខាធិការ​រង VCCI បាន​ឲ្យដឹងថា ការអភិវឌ្ឍន៍ប្រកប ដោយចីរភាព​បានក្លាយ​ទៅជាត​ម្រូវ​ការចាំបាច់ ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​សកល​លោក ព្រម​ទាំងជាការសាក​ល្បង​ក្នុងបរិបទធ្វើ​សមាហរណកម្មសេដ្ឋកិច្ច​ពិភពលោក។ ធ្វើ​អាជីវកម្មប្រកប​​​ដោយ​ចីរភាព​​នឹងជួយបង្កើនកម្លាំងពលំ លើកកំពស់ឋានៈនិងទទួល បានទំនុក​ទុកចិត្ត​របស់រដ្ឋាភិបាល អតិថិជន និងវិនិយោគិន​ក៏ដូចជាភាគីពាក់ព័ន្ធនា នា។ តាមគំរោង ពិធីប្រកាស​សហគ្រាសអភិវឌ្ឍន៍​ប្រកបដោយចីរ​ភាពឆ្នាំ​២០១៧ នឹង បានរៀបចំឡើងនាខែធ្នូ ឆ្នាំ២០១៧៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ