បំណងប្រាថ្នារបស់ប្រជាជនទៅលើការងារកម្មាភិបាលរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម
បញ្ហាសំខាន់១ក្នុងចំណោមបញ្ហាសំខាន់ៗដែលបានយកមកពិភាគ្សានៅសន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺការងារត្រៀមរៀបចំកម្មាភិបាល សម្រាប់មហាសន្និបាតលើកទី១២របស់បក្ស។
តាមលោក Nguyen Tuc សមាជិកគណៈប្រធាននៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមថា ការងារនេះត្រូវបានត្រៀមរៀបចំយ៉ាងម៉ត់ចត់និងមានចំណុចថ្មីជាច្រើន។ លោកបានចែករំលែកថា៖ “ខ្ញុំសង្ឃឹមថា ដោយរបៀបអនុវត្តរបស់បក្សនាបច្ចុប្បន្នការបណ្តុះបណ្តាល បំប៉នកម្មាភិបាលដូចសព្វថ្ងៃ និងមានលទ្ធផលល្អ។ ការិយាល័យនយោបាយ គណៈលេខា គប្បីពិនិត្យឡើងវិញ ចំពោះបណ្តាកម្មាភិបាលដែលបានបណ្តុះបណ្តាលតាមរយៈការទំនុកទុកចិត្តរបស់បណ្តាអង្គការនយោបាតសង្គម និងរបស់ប្រជាជន”។
សាស្រ្តចារ្យរង បណ្ឌិត Nguyen Quoc Bao សាស្រ្តាចារ្យជាន់ខ្ពស់នៃសាលា សភាបណ្ឌិតនយោបាយជាតិហូជីមិញចាត់ទុកថា៖“បណ្តាកម្មាភិបាលដែលបញ្ជូនទៅបណ្តុះបណ្តាលកម្មាភិបាលជាន់ខ្ពស់ ត្រូវបានជ្រើសពីមូលដ្ឋាន។ ខ្ញុំឃើញថា ការងារបណ្តុះបណ្តាលកម្មាភិបាលគឺ ល្អណាស់។ ការងារនេះមិនត្រឹមតែជួយឲ្យជួរកម្មាភិបាលមានសមត្ថភាពប៉ុណ្ណោះ ទេ ថែមទាំងមានចំណេះដឹងអំពីស្ថានភាពជាក់ស្តែងទៀតផង”។
កម្មាភិបាល បក្ខជននិងប្រជាជនវៀតណាមទូទាំងប្រទេសជឿជាក់ថា សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តនឹងឆ្លើយតបបាន តាមសំណូមរ ភារកិច្ចរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម