23/05/2016 10:10 GMT+7 Email Print Like 0

បោះឆ្នោតសមាជិកសភានីតិកាលទី១៤​និង​ក្រុម​ប្រឹក្សាប្រជាជន​គ្រប់​ជាន់​ថ្នាក់​នៅវៀត​ណាម​

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ អ្នកបោះឆ្នោតជាង៦៩លាននាក់ បានទៅបោះ​ឆ្នោតសមាជិក​សភា នីតិកាលទី១៤​ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់​អាណត្តិ  ២០១៦-២០២១ នៅមណ្ឌល​បោះឆ្នោត​ចំនួនជាង​៩១ពាន់​កន្លែង​។ បរិយាកាស​បោះ​ឆ្នោតប្រព្រឹត្តទៅដ៏ម​ហោឡារឹក សប្បាយ​រីករាយ ពីទីក្រុងដល់តំបន់ជនបទ តំបន់​ឆ្ងាយ​ដាច់​ស្រយាល តំបន់​ជនជាតិភាគតិច។

​អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអនុវត្តសិទ្ធិ និង​កាតព្វ​កិច្ច​របស់​ប្រជាពល​រដ្ឋ​របស់​ខ្លួន នៅមណ្ឌល​បោះឆ្នោត​ទី៣សង្កាត់​ Nguyen Du ខ័ណ្ឌ Hoan Kiem រដ្ឋធានីហា​ណូយ។ ឆ្លើយ​សម្ភាស​ន៍​អ្នក​យក​ព័ត៍មាន​បន្ទាប់ពីការ បោះឆ្នោតអគ្គលេខាបក្សកម្មុយនីស្ត​វៀត​ណាម លោក Nguyen Phu Trong បាន​សង្កត់​ធ្ងន់​ថា៖

“​ខ្ញុំ​ក៏ដូចជាអ្នកបោះឆ្នោតផ្សេងៗទៀត សុទ្ធតែមានគោលបំណងថាបណ្ដាបេក្ខជន​ជាប់ឆ្នោត​ជាសមាជិក​សភា និង​សមាជិកក្រុម​ប្រឹក្សាប្រ​ជាជន គ្រប់ជាន់​ថ្នាក់សុទ្ធតែធ្វើអស់ពីចិត្ត អស់ពីថ្លើម ដើម្បីប្រទេសជាតិ ដើម្បី​ប្រជាជន​អនុវត្ត​គ្រប់គ្រាន់ការ​ទទួលខុសត្រូវ និងកាតព្វកិច្ច របស់អ្នកដំណាងអោយប្រជាជន។​ការទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឹក្សាប្រជាជន​ និង​រដ្ឋសភា ក្នុងអាណត្តិខាងមុខគឺ​ត្រូវបំពេញ​ល្អភារកិច្ច​ជាស្ថាប័ន​ដោយ​ប្រជាជន​ជ្រើស​តាំង​។ និងខ្ញុំជឿជាក់ថា៖​ បេក្ខជនជាប់ឆ្នោតលើក​នេះ សុទ្ធតែយល់ដឹងច្បាស់ និងគ្រប់គ្រាន់​អំពីតួនាទី ការទ​ទួល​ខុសត្រូវរបស់ខ្លួន ក្នុងការអនុវត្ត សុក្រិតប្រព័ន្ធនយោបាយ របស់យើងនិយាយរួម​​ដែលក្នុង​នោះមាន​រដ្ឋសភា និង​ក្រុមប្រឹក្សា​ប្រជាជន។”


អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong

ប្រធានរដ្ឋវៀត​ណាម លោក Tran Dai Quang បានអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់​ប្រជា​ពលរដ្ឋ នៅ​មណ្ឌល​បោះឆ្នោត​ទី៨ សង្កាត់ Nhan Chinh ខ័ណ្ឌ Thanh Xuan រដ្ឋធា​នីហាណូយ។ ថ្លែងមតិ​នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់​ធ្ងន់ថា៖ ការបោះឆ្នោតថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏មហិមា របស់ប្រជាជាតិ​ទាំងមូល ដើរ​តួនាទី​ដ៏​សែនសំ​ខាន់ ក្នុងការកសាង ពង្រឹងនិង​ពង្រីកនីតិរដ្ឋវៀតណាម សង្គមនិយម របស់​ប្រជា​ជន ដោយ​ប្រជា​ជន និងដើម្បីប្រជាជន បំពេញតម្រូវការជំរុញខ្លាំងបុព្វហេតុឧស្សាហូប​នីយកម្ម ទំនើបភាវូបនីយកម្ម និង​ធ្វើសមាហរណកម្ម​អន្តរជាតិ របស់ប្រ​ទេសជាតិ៖

“​ខ្ញុំមានគោលបំណងថា៖ អ្នកបោះឆ្នោតត្រូវលើកកំពស់ស្មារតីទទួលខុសត្រូវ​ ពង្រីកសិទ្ធិជាម្ចាស់របស់ខ្លួន ជ្រើស​រើស​មនុស្សឆ្នើម​បំផុត មាន​គ្រប់សិលធម៌ ចំណេះដឹង​ចូលក្នុងក្រុមប្រឹក្សា​ប្រជាជន និងរដ្ឋសភា នីតិកាលទី​១៤ ដើម្បីរួមជាមួយបក្ស​រដ្ឋ បញ្ជាណែនាំ អនុវត្តជោគជ័យសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតបក្ស លើក​ទី​១២ ក៏ដូចជាសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស​គ្រប់ជាន់ថ្នាក់ ដែលបាន​ដាក់ចេញ។”


លោក​ប្រធាន​រដ្ឋ​ ត្រឹន​ដាយ​ក្វាង

ក៏ក្នុងព្រឹកថ្ងៃនេះ​ដែរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទៅបោះ​ឆ្នោត នៅទី​រួម​ស្រុក Vinh Bao ទីក្រុង Hai Phong ។ ឆ្លើយសម្ភាសន៍​អ្នកយក​ព័ត៍មាន បន្ទាប់ពីពេលបោះឆ្នោត នាយក​រដ្ឋ​មន្ត្រី ​លោក Nguyen Xuan Phuc បានអះអាងថា៖ អ្នកបោះឆ្នោត​ក្នុងទូទាំងប្រទេសបាន​ទៅបោះឆ្នោត បាន​បង្ហាញ​នូវ​បរិយាកាស​ប្រជាធិបតេយ្យ ការទទួលខុសត្រូវ ភារកិច្ច ការតព្វកិច្ច និងសិទ្ធិ ផលប្រ​យោជន៍​រប​ស់​ប្រជា​ជន​។
 


ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ លោកស្រី Nguyen Thi Kim Ngan

ប្រធានរដ្ឋសភា និង​ជាប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ លោកស្រី Nguyen Thi Kim Ngan បាន​អនុវត្ត​សិទ្ធិ និង​កាត្វកិច្ច​របស់​ខ្លួន នៅ​សង្កាត់ Vinh Phuc​ ខ័ណ្ឌ Ba Dinh រដ្ឋធានី​ហាណូយ។ បន្ទាប់​នោះ លោក​ស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ទៅត្រួត​ពិនិត្យ ឃ្លាំ​មើល​មណ្ឌលបោះឆ្នោត​មួយ​ចំនួន នៅ​ទីក្រុង​ហាណូយ​។ វាយ​តំលៃអំពី​ការងារត្រៀម​រៀបចំ និងការអនុវត្តបោះឆ្នោតនៅមណ្ឌលទាំងនេះ ប្រធាន​រដ្ឋ​សភា លោក​ស្រី Nguyen Thi Kim Ngan បានអះអាងថា៖

“​ចំណុចគួរអោយសប្បាយរីករាយ នោះគឺអ្នកបោះឆ្នោតបានយកចិត្តទុកដាក់​​ជាច្រើន ចំពោះការ​ងារ​នេះ។ អ្នក​បោះឆ្នោត​មាន​ការ គិត​គូរ ប្រៀបធៀបយ៉ាងម៉ត់ចត់។ ខ្ញុំគិតថា៖​ការងារឃោសនា អំពី​សិទ្ធិនិង​កាតព្វកិច្ច​របស់ប្រជា​ជន ត្រូវ​បានអនុវត្តល្អ​ធ្វើអោយប្រជាជនយល់ដឹងច្បាស់ អំពីសិទ្ធី​និងកាតព្វកិច្ចរបស់ខ្លួន។”

​ក្នុងពេលជាមួយគ្នានោះ​ទោះបីជាមានភ្លៀង នៅតំបន់មួយចំនួនក្តី ប៉ុន្តែនៅ​ខេត្តនានា​តំបន់ភូមិភាគ​ពាយ័ព្យ ជនរួម​ជាតិ​ជាជន​ជាតិភាគតិច ក្នុងសម្លៀកបំ​ពាក់ស្អាតបំផុត បានមានវត្តមាននៅមណ្ឌលបោះឆ្នោត។ នៅខេត្ត Lai Chau អ្នក​បោះឆ្នោតចំនួន២៥០ពាន់នាក់ បានចូលរួមការបោះឆ្នោត។ គណៈកម្មាធិការរៀប​ចំការបោះឆ្នោត នៅតំបន់​ទាំង​ឡាយ បានរៀបចំអោយបងប្អូនប្រជាជនបោះឆ្នោត​លឿន​ក្តី ប៉ុន្តែ​នៅធានាតាម​ដំណើការ និង​ការកំណត់​របស់​ច្បាប់។ លោក Ma Cang​ Chinh ប្រធាន​គណៈកម្មាធិការ​ប្រជាជន និង​ជាប្រធាន​គណៈកម្មាធិការ​រៀប​ចំការបោះ​ឆ្នោត ឃុំ Nung Nang ស្រុល Tam Duong ខេត្ត Lai Chau បានអោយដឹងថា៖

“ កំពុងនៅក្នុងដំណាក់កាលប្រមូលផល បានជាបងប្អូនប្រជាជនមានគោលបំណងទៅបោះឆ្នោត​លឿន ដូច្នេះ នាម៉ោង​៦និង​៣០នាទី ឃុំបានរៀបចំអោយបោះ​ឆ្នោត។ គិត​ដល់ពេលថ្ងៃ​ត្រង់ ការបោះ​ឆ្នោតនៅក្នុង​តំបន់ ទទួល​បាន​ជាង​៩៧%ហើយ។ ” នៅស្រុកកោះ Co To ( ខេត្ត Quang Ninh ភាគខាង​ជើងវៀតណាម) នាថ្ងៃទី២២​ខែឧសភា បានមានអ្នកបោះឆ្នោតចំនួន ៥ពាន់នាក់ ដែលក្នុងនោះ១/៣ជាអ្នកនេសាទ​បានអនុវត្ត​ការបោះ​ឆ្នោត​នៅមណ្ឌល​បោះឆ្នោត ចំនួន​២០។ លោក Hoang Ba Nam​ លេខាគណៈកម្មាធិការបក្សស្រុក Co To បាន​អោយ​ដឹង​ថា​៖ “ មណ្ឌលបោះឆ្នោតទាំងឡាយសុទ្ធតែធានាជាដាច់ខាត អំពីសន្តិសុខ សុវត្ថិភាព​សណ្ដាប់​ធ្នាប់។ ស្រុក និង​បណ្ដាអង្គភាព​បោះឆ្នោត សុទ្ធតែបង្កលក្ខណះល្អបំផុត សំរាប់​អ្នក​បោះ​ឆ្នោត។ គិត​ដល់​ម៉ោង៩ នាព្រឹក​ថ្ងៃនេះ មណ្ឌល​បោះឆ្នោត​ឆ្ងាយ​បំផុត​ គឺកោះ​Tran របស់​ស្រុក Co To បានសម្រេចការបោះឆ្នោត។”​ចំពោះ​បណ្ដា​ខេត្តនៅ​ឆ្នេរសមុទ្រ​ភូមិភាគ​កណ្ដាលវៀតណាម ជាតំបន់មានអ្នក​បោះឆ្នោត​ភាគច្រើន​ជាអ្នកនេសាទ។ អ្នកបោះ​ឆ្នោតTran Van Loc នៅទីក្រុង Phan​ Thiet បានអោយដឹងថា៖ “​បងប្អូន​នៅលើនាវាបានដឹងថា៖ ថ្ងៃទី​២២ ជាទិវា​បោះឆ្នោ​ត​។ ដូច្នេះ នាវាទាំង​អស់បាន​នៅផ្ទះ ហើយរួមគ្នាទៅបោះឆ្នោត ហើយ​ដល់ថ្ងៃ​ស្អែក​ទើប​ចេញ​ទៅលំហរ​សមុ​ទ្រ​ដែរ។”

​បរិយាកាសបោះឆ្នោតនៅបណ្ដាភូមិ ឃុំ នៅតំបន់ Tay Nguyen បានប្រព្រឹត្តទៅ​ដ៏សប្បាយ​រីករាយ​ចាប់​ពីពេល​ព្រឹក​៖ លោក​ស្រី Yrut អ្នកបោះឆ្នោតនៅទីក្រុង Kon​ Tum បានអោយដឹងថា៖

​“​ទិវាបោះឆ្នោតសប្បាយរីករាយណាស់។ បងប្អូនប្រជាជន អ្នកណាក៏សប្បាយ​រីករាយ​ដែរ។ បង​ប្អូន​ប្រជាជន​នឹងជ្រើសរើស​អ្នកឆ្នើម​ មានគ្រប់ចំណេះដឹង សិលធម៌​មានការយក​ចិត្តទុក​ដាក់ចំពោះ​ប្រជាជន​ជាជន​ជាតិ​ភាគ​តិច​។ ខ្ញុំមានគោលបំ​ណងថា៖ បេក្ខជនជាប់ឆ្នោតនឹងសក្តិសម ជាមួយទំនុកទុកចិត្តរបស់ប្រជាជន។”

​រួមជាមួយអ្នកបោះឆ្នោតក្នុងទូទាំងប្រទេស នាព្រឹកថ្ងៃទី២២ ឧសភា អ្នកបោះ​ឆ្នោតចំនួនជាង​៥,២លាននាក់ នៅទីក្រុង​ហូជីមិញ (ភូមិភាគខាងត្បូងវៀតណាម)​ បានទៅកាន់មណ្ឌលបោះឆ្នោ​ត​ចំនួន​ជាងត​៣២០០ ដើម្បី​បោះឆ្នោត​ អនុវត្តសិទ្ធិ​និង​កាតព្វកិច្ចរបស់ខ្លួន។

​វាយតំលៃអំពីការបោះឆ្នោតថ្ងៃនេះ អគ្គលេខាធិការរដ្ឋសភា លោក Nguyen Hanh Phuc បានថ្លែងថា៖​ “ បូកសរុប​ក្នុងទូទាំងប្រទេស​ អ្នកបោះឆ្នោតចំនួន៧០%បានទៅបោះឆ្នោត។ នេះគឺជាតួរលេខស្ថិរតិនាម៉ោង ៩ និង៣០នាទី។ មានតំបន់មួយចំនួនបានសម្រេច​១០០%ហើយ។ គិតដល់ពេលនេះ ក្រុម​ប្រឹក្សា​រៀប​ចំការ​បោះឆ្នោត​ជាតិ មិនទាន់មាន​ព័ត៍មាន​ណា ស្ដីអំពី​បញ្ហា​រំលោភ​ច្បាប់​បាន​កើត​មាន​ឡើយ​ដែរ​។ អ្វីៗ​ទាំង​អស់​បាន​ប្រ​ព្រឹត្ត​ទៅ​ជា​ធម្មតា។ ប្រការនេះល្អណាស់ ដោយប្រជានយល់ដឹងច្បាស់អំពីសិទ្ធិ និង​កាតព្វកិច្ចរ​បស់​អ្នក​បោះ​ឆ្នោត​។” តាមច្បាប់បោះឆ្នោត បណ្ដាមណ្ឌលបោះឆ្នោតនឹងបើកទ្វារដល់ម៉ោង១៩ ថ្ងៃទី ២២ ឧសភា ឆ្នាំ ២០១៦៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

 
បណ្តាព័ត៌មានបានផ្សាយ