28/05/2015 10:34 GMT+7 Email Print Like 0

បែឡារូសអនុម័តលើពង្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EAES ជា​មួយ​វៀត​ណាម


បែឡារូសអនុម័តលើពង្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EAES ជាមួយវៀតណាម

ប្រធានាធិបតី​បែឡារូស លោក Alexander Lukashenko នាថ្ងៃទី២៦ខែ​ឧសភា​ឆ្នាំ​២០១៥​បាន​អនុម័ត​លើពង្រាង​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី(FTA) រវាង​សម្ព័ន្ធ​ភាពសេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី (EAES) ជាមួយ​វៀត​ណាម ដើម្បី​បង្កើត​គ្រឹះ​ដ្ឋាន​សំរាប់ បើកការចរចា​ជាបន្ត។ កិច្ច​ព្រមព្រៀ​ង EAES ត្រូវបាន​ប្រធានាធិបតី​រុស្ស៊ី  បែឡា​រូស​និង​កាហ្សាក់​ស្តង់​ បានចុះហត្ថលេខាលើ​ខ្លឹមសារ​ពោលខាង​លើ នាថ្ងៃទី២៩ខែ​ឧសភាឆ្នាំ​២០១៤ និង​មាន​សុពល​ភាព​ពីថ្ងៃទី​១ ខែ​មករា​​ឆ្នាំ​២០១៥។ តាម​ឯកសារ​នេះ ទំនិញ សេវាកម្ម ទុន និង​ពលករ អាច​ផ្លាស់ប្តូរ​ដោយ​សេរី ក្នុង​សម្ព័ន្ធ​ភាព។​កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​ ជាមួយវៀតណាម ជាកិច្ច​ព្រមព្រៀងដើម​ដំបូង ដែល​បាន EAES ចុះហត្ថ​លេខាជាមួយ​ដៃគូ​។ ពិធី​ចុះហត្ថលេខា​នេះនឹងប្រព្រឹត្ត​ទៅនៅ​ប្រទេសកាហ្សាក់​ស្តង់ នា​ថ្ងៃទី​២៩ខែ​ឧសភា​ខាង​មុខ​នេះ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ