03/04/2018 00:01 GMT+7 Email Print Like 0

បេ្តជ្ញាចិត្តកសាងតំបន់ទន្លេមគេង្គអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន

ចាប់ពីថ្ងៃទី២៩ ដល់​ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ (Ha Noi) កិច្ច​ប្រជុំ​​កំពូល​ស្តីពីកិច្ច​សហប្រតិបត្តិការមហាអនុតំបន់​មេគង្គ​លើកទី ៦ ( GMS៦) និង​កិច្ច​​ប្រជុំ​កំពូល​ស្តីពីកិច្ច​ប្រជុំ​​​ក្នុង​តំបន់​ត្រីកោណអភិវឌ្ឍន៍កម្ពុជា -ឡាវ -វៀតណាម លើកទី១០ (CLV ១០) បាន​បញ្ចប់​ប្រកបដោយ​ល្អប្រសើរ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានអ្នកតំណាងឲ្យរដ្ឋាភិបាល រាជភិបាល និងតំបន់នៃបណ្តាប្រទេសជាសមាជិក​ GMS ដៃគូអភិវឌ្ឍន៍ មជ្ឈដ្ឋានស្រាវជ្រាវ សហគមន៍សហគ្រាសក្នុងតំបន់និងអន្តរជាតិ។ កិច្ចប្រជុំទាំងនេះ​បានបង្ហាញយ៉ាងច្បាស់លាស់នូវបំណងប្រាថ្នា បេ្តជ្ញាចិត្តរបស់បណ្តាប្រទេសជាសមាជិក GMS សំដៅកសាងតំបន់ទន្លេមេគង្គ ប្រកបដោយសន្តិភាព វិបុលភាព អភិវឌ្ឍន៍យ៉ាងចីរភាពនិងផលប្រយោជន៍របស់ប្រជាជន។

ទិសដៅ “3C”៖

ក្នុងកិច្ចប្រជុំកំពូល GMS លើកទី ៦ វៀតណាមបានលើកឡើងគំនិតផ្តួចផ្តើមជាលើកដំបូង ស្តីពីការរៀបចំវេទិកាកំពូលធ្វើពាណិជ្ជកម្ម GMS ដោយទិសដៅបង្កើនការជួបនិងសន្ទនារវាងសហគ្រាសនិងរដ្ឋ ទាក់ទងរវាងបណ្តាសហគ្រាសក្នុងតំបន់និងអន្តរជាតិ។ គំនិតផ្តួចផ្តើមនេះទទួលបានការយល់ព្រមពីបណ្តាប្រទេសជាសមាជិក​ GMS ការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និង ASEAN...

ជាពិសេសគឺការគាំទ្រពីសហគមន៍សហគ្រាស ក្នុងនោះមានសហគ្រិនក្នុងប្រទេសនិងអន្តរជាតិចំនួន ២០០០ នាក់ អញ្ជើញចូលរួម។ ប្រការនេះបានបង្ហាញឲ្យឃើញថា ការចាប់ចិត្តនិងជឿជាក់របស់សហគ្រិន និងវិនិយោគិន​​ចំពោះគោលនយោបាយផ្លាស់ប្តូរថ្មី បើកទូលាយរបស់រាជ/រដ្ឋាភិបាលគឺជាឱកាសធ្វើពាណិជ្ជកម្មយ៉ាងងាយ​ស្រួលកំពុងអនុវត្តន៍ក្នុងតំបន់ GMS, CLV ដែលពេញលេញដោយសក្តានុពល ក្នុងបរិបទអាស៊ីកំពុងជាកម្លាំងចលករបង្កើននៃពិភពលោក ក្នុងសតវត្សរ៍ទី ២១។



ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គលើកទី ៦ (GMS 6) បានធ្វើឡើងសម័យប្រជុំបើកទូលាយនៃក្រុមប្រឹក្សាធ្វើពាណិជ្ជកម្ម GMS ចាប់ផ្តើមបណ្តាសកម្មភាពនៃវេទិកាកំពូលធ្វើពាណិជ្ជកម្ម GMS ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អ្នកស្រាវជ្រាវបានពិភាក្សាអំពីប្រធានបទ "ទម្រង់រូបភាពធ្វើពាណិជ្ជកម្មថ្មី ទស្សនៈរបស់ស្តី្រអំពីការចាប់ផ្តើម
ការធ្វើអាជីវកម្ម និងសហគ្រិនចាប់ផ្តើមការធ្វើអាជីវកម្មវ័យក្មេងដែលមកពីបណ្តាប្រទេសជាសមាជិក GMS"
ក្នុងកិច្ចប្រជុំបើកទូលាយរបស់ក្រុមប្រឹក្សាធ្វើពាណិជ្ជកម្ម GMS ចាប់ផ្កើមបណ្តាសកម្មភាពនៃវេទិកាកំពូលធ្វើពាណិជ្ជកម្ម GMS។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រសួងការបរទេសអញ្ជើញជាអធិបតី ក្នុងការរៀបចំសន្ទនាគោលនយោបាយជាន់ខ្ពស់ រួមមាន៖ ការប្រជុំ
ពិភាក្សាអំពីប្រធានបទ៖ “អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសំរាប់ហេដ្ឋារចនាសម្ព័ន្ធ” “អនុវត្តបច្ចេកវិទ្យាខ្ពស់សំដៅជំរុញអភិវឌ្ឍកសិកម្មក្នុងតំបន់ GMS” “ GMS និងពាណិជ្ជកម្មសកលលោក”។ ក្នុងរូបថត៖ អ្នកតំណាងកំពុងថ្លែងសន្ទរកថាក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ  “អនុវត្តបច្ចេកវិទ្យាខ្ពស់សំដៅជំរុញអភិវឌ្ឍកសិកម្ម
ក្នុងតំបន់ GMS”។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ទិដ្ឋភាពរួមនៃកិច្ចពិភាក្សា ក្រោមប្រធានបទ៖ “GMS និងពាណិជ្ជកម្មសកល”។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អ្នកតំណាង ក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ៖ “អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសំរាប់
ហេដ្ឋារចនាសម្ព័ន្ធ”។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងប្រធាននៃបណ្តា​ប្រទេស​ជាសមជិក GMS
និងអ្នកតំណាងអញ្ជើញចូលរួម ក្នុងពិធីបើកការតាំងពិព័រណ៍រូបថតកិច្ចប្រជុំកំពូល GMS 6។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងប្រធាន GMS អញ្ជើញចូលរួម
កិច្ចសន្ទនាអំពីគោលនយោបាយនៃវេទិកាកំពូលធ្វើពាណិជ្ជកម្ម GMS។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោក  Jonathan Choi
ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah (ប្រទេសចិន)។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោក  Takehiko Nakao ប្រធានធនាគារអភិវឌ្ឍអាស៊ី ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេ
មេគង្គលើកទី ៦ (GMS 6) ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបនិងពិភាក្សការងារជាមួយ
លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បណ្តាថ្នាក់ដឹកនាំ នៃប្រទេស GMS ចាប់ផ្តើមកិច្ចប្រជុំចង្អៀត ក្រោមអធិបតីរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ង្វៀនស្វឹនភុក (Nguyen Xuan Phuc)។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថតរូបអនុស្សាវរីយ៍ជាមួយបណ្តាប្រធាន
គណៈប្រតិភូ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថា
ក្នុងកិច្ចប្រជុំកំពូល GMS 6។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងរូបថត៖ (ពីខាងស្តាំ) ៖ លោកនាយករដ្ឋមន្ត្រីឡាវ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  លោករដ្ឋមន្ត្រីក្រសួងការបរទេស Wang Yi
អនុប្រធានាធិបតីរងមីយ៉ាន់ម៉ា 
U Henry Van Thio អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គនៃ​កិច្ចប្រជុំកំពូល
GMS 6។ 
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកប្រធានធនាគារអភិវឌ្ឍអាស៊ី (ADB) អញ្ជើញជាអធិបតី ក្នុងសន្និសីទជូនដំណឹងលទ្ធផលនូវកិច្ចប្រជុះកំពូលស្តីពីកិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់ទន្លេមេគង្គលើកទី ៦ (GMS 6)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

គួរឲ្យកត់សម្គាល់ កិច្ចប្រជុំកំពូលនេះបានចាប់ផ្តើមការអនុវត្តដំណើរកសាងចក្ខុវិស័យ ក្នុងរយៈពេលយូរអង្វែង បន្ទាប់ពីឆ្នាំ២០២២។ បណ្តាប្រទេសជាសមាជិក GMS កំពុងឈានទៅ កាន់កម្មវិធីរបៀវារៈអភិវឌ្ឍន៍ SDG ២០៣០ប្រកបដោយចីរភាព  របស់អង្គការសហប្រជាជាតិ ស្ថានភាពអន្តរជាតិ និងក្នុងតំបន់មានបំរែបំរួលជាច្រើន កិច្ចសហប្រតិបត្តិការ GMS គប្បីកំណត់ចក្ខុវិស័យវែងឆ្ងាយ ក្នុងរយៈពេលយូរអង្វែង សំដៅកសាងតំបន់ GMS មួយដ៏សមាហរណកម្ម និងវិបុលភាព។ នេះក៏ជាចក្ខុវិស័យដែលធានាការអភិវឌ្ឍន៍ ប្រកបដោយចីរភាព សមស្រប តុល្យភាព ក្នុងតំបន់ ព្រមទាំងជំរុញការអភិវឌ្ឍន៍យ៉ាងព្រមៗគ្នា ប្រជាជនទទួលផលប្រយោជន៍ពីដំណើរការសកលភាវូបនីយកម្ម និងបដិវត្តន៍បច្ចេកទេសដែលផ្តល់ឲ្យ។

គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចាប់ផ្តើមពីឆ្នាំ១៩៩២។ បណ្តាប្រទេសជាសមាជិកនៃ GMS រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន (មានខេត្ត Yunnan ខេត្ត Guangxi) និងវៀតណាម។

កិច្ចសហប្រតិបត្តិការ ក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចសំដៅទទួលផលប្រយោជន៍រវាង៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាមនិងខេត្តខេត្ត Yunnan និងខេត្ត Guangxi (ចិន)  អភិវឌ្ឍន៍ GMS ក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងវិបុលភាពក្នុងតំបន់។

ស្តីពីកិច្ចសហប្រតិបត្តិការក្នុងមហាអនុតំបន់ទន្លេមេគង្គ វៀតណាមចាប់ផ្តើមកិច្ចសហប្រតិបត្តិការ តាំងពីដំណាក់កាលដំបូង រួមចំណែកក្នុងគំនិតផ្តួចផ្តើមនូវកិច្ចសហប្រតិបត្តិការនៃមហាអនុតំបន់ទន្លេមេគង្គ។ ការចូលរួមនៃវៀតណាមទទួលបានលទ្ធផលសកម្មនូវអភិវឌ្ឍន៍សេដ្ឋកិច្ច លុបបំបាត់ភាពក្រីក្រ រួមចំណែកក្នុងការបង្កើនការតភ្ជាប់វិស័យសេដ្ឋកិច្ច ក្នុងតំបន់។

ក្នុងកិច្ចប្រជុំកំពូល GMS 6 ថ្នាក់ដឹកនាំនៃ GMS បានពិភាក្សានិងឯកភាព៖ ចាប់ផ្តើមដំណើរការកសាងចក្ខុវិស័យកិច្ចសហប្រតិបត្តិការនៃ GMS  ក្នុងរយៈពេលយួរអង្វែង។ កិច្ចប្រជុំកំពូលនេះបានអនុម័តឯកសារសំ
ខាន់ៗ ៖ សេចក្តីថ្លែងការណ៍រួម ផែនការហាណូយ ក្នុងដំណាក់កាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ និងការវិនិយោគគោល ក្នុងមហាអនុតំបន់ទន្លេមេគង្គ ឆ្នាំ២០២០។

ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ


កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា  - ឡាវ - វៀតណាមលើកទី១០ (CLV 10) បានពិនិត្យស្ថានភាពអនុវត្តន៍កម្មវិធី “រៀបចំជាសកលនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ក្នុងតំបន់កម្ពុជា ឡាវ វៀតណាម ដំណាក់កាលពីឆ្នាំ២០១០ ដល់ ឆ្នាំ២០២០” ពិភាក្សានូវទិសដៅកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលខាងមុខឆាប់ៗនេះ ជាពិសេសបង្កើនទំនាក់ទំនងខាងសេដ្ឋកិច្ចនៃប្រទេសទាំងបី។ នេះគឺជាលើកដំបូង ថ្នាក់ដឹកនាំនៃបណ្តាអង្គការអន្តរជាតិ៖ ធនាគារអភិវឌ្ឍន៍សេដ្ឋកិច្ច ធនាគារពិភពលោកនិង អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលកម្ពុជា  - ឡាវ -វៀតណាម (CLV) ។

កិច្ចប្រជុំកំពូលកម្ពុជា  - ឡាវ -វៀតណាមលើកទី១០ (CLV10) បានកត់សម្គាល់ការជឿនលឿនចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបីដែលទទួលបានលើបណ្តាវិស័យ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ដល់ការបង្កលក្ខណៈងាយស្រួលសំរាប់ពាណិជ្ជកម្ម សង្កត់ធ្ងន់នូវតួនាទីសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ CLV ចំពោះការរក្សាសន្តិភាព ស្ថេរភាពក្នុងតំបន់ ជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច នៅប្រទេសនិមួយៗ កាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅ ១៣ ខេត្តជាប់ខ្សែព្រំដែន។

ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានអះអាង៖ ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើកគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងបី រួមចំណែកកសាងខឿនសេដ្ឋកិច្ច CLV សមាហរណកម្ម ចីរភាព វិបុលភាព និងគឺជាផ្នែកមួយដែមមិនអាចខ្វះ នៃចក្ខុវិស័យសហគមន៍ សមាហរណកម្មឆ្នាំ២០២៥។


កិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា  - ឡាវ -វៀតណាមលើកទី១០
(CLV 10) បានពិនិត្យស្ថានភាពអនុវត្តន៍កម្មវិធី “រៀបចំជាសកលនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ក្នុងតំបន់កម្ពុជា ឡាវ វៀតណាម ដំណាក់កាលពីឆ្នាំ២០១០ ដល់ ឆ្នាំ២០២០” ពិភាក្សានូវទិសដៅកិច្ចសហប្រតិបត្តិការ
ក្នុងរយៈពេលខាងមុខឆាប់ៗនេះ ជាពិសេសបង្កើនទំនាក់ទំនងខាងសេដ្ឋកិច្ចនៃប្រទេសទាំងបី។
នេះគឺជាលើកដំបូង ថ្នាក់ដឹកនាំនៃបណ្តាអង្គការអន្តរជាតិ៖ ធនាគារអភិវឌ្ឍន៍សេដ្ឋកិច្ច ធនាគារពិភពលោក
និង អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលកម្ពុជា  - ឡាវ -វៀតណាម (CLV) ។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក
នាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកំពូល
ស្តីពីកិច្ចហប្រតិបត្តិការក្នុងតំបន់ត្រីកណោ - ឡាវ -វៀត (CLV) លើកទី១០។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith អញ្ជើញចុះហត្ថលេខាលើសេចក្តី
ថ្លែងការណ៍រួមនៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា  – ឡាវ  – វៀតណាម
លើកទី១០ (CLV)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី បង្ហាញពីស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូ CLV លើកទី១០។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួប លោក Joaquim Levy នាយកប្រតិបត្តិ
និងជានាយកហិរញ្ញវត្ថុធនាគារពិភពលោក (WB) ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ GMS លើកទី ៦។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ជំនួបរវាងបណ្តាតំបន់និងសហគ្រាសវៀតណាម – ចិន។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកអនុប្រធានាធិបតីមីយ៉ាន់ម៉ា
U Henry Van Thio ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ GMS លើកទី ៦។ 

កិច្ចប្រជុំកំពូល CLV លើកទី១០ បានសង្កត់ធ្ងន់ថា ត្រូវបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងបី សំដៅលើកកម្ពស់លទ្ធភាពប្រកួតប្រជែងសេដ្ឋកិច្ច ចូលរួមយ៉ាងសកម្មក្នុងដំណើរផលិតកម្ម ក្នុងតំបន់និងលើពិភពលោក បន្សំនឹងសាកល្បងរួម។ សន្និសីទបានពិភាក្សានូវការបើកទូលាយកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV និងឯកភាពនូវការចាត់រដ្ឋមន្ត្រីនិងអ្នកជំនាញស្រាវជ្រាវអំពីបញ្ហាខាង​លើនេះ។

ដើម្បីចាប់ផ្តើមដំណើរការនេះ ថ្នាក់ដឹកនាំបានអនុម័តមេផែនការ និងតភ្ជាប់រវាងខឿនសេដ្ឋកិច្ចក្នុងតំបន់ CLV រហូតដល់ឆ្នាំ២០៣០។ ផែនការនូវកិច្ចសហប្រតិបត្តិការរួមមាន៖ ទិសដៅធំៗ សំដៅជំរុញកិច្ចសហប្រតបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់របប និងសេដ្ឋកិច្ច ហើយទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងបី។

ទិសដៅបង្កើតត្រីកោណអភិវឌ្ឍន៍ នៅតំបន់ជាប់​ខ្សែព្រំដែនវៀតណាម - ឡាវនិងកម្ពុជា គប្បីបង្កើនសាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សំដៅធានាសន្តិសុខ ស្ថេរភាពខាងនយោបាយ កាត់បន្ថាយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់។ កិច្ចសហប្រតិបត្តិការត្រីកោណអភិឌ្ឍន៍ នៅក្នុងតំបន់ជាប់​ខ្សែព្រំដែន​វៀតណាម ឡាវ និងកម្ពុជា ផ្តោតទៅលើបណ្តាវិស័យសន្តិសុខ - ការទូត គមនាគមន៍ ដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងបណ្តាវិស័យសង្គមនិងការពារបរិស្ថាន...

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល GMS លើកទី៦ និង CLV លើកទី១០ ប្រកបដោយជោគជ័យ ដូច្នេះទីតាំងនិងកិត្យានុភាពរបស់វៀតណាមកាន់តែលើកកំពស់ ព្រមទាំងបញ្ជាក់តួនាទីនិងការរួមចំណែកយ៉ាងសកម្ម​របស់វៀតណាមចំពោះ បណ្តាយន្តការនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ផងដែរ./.

 

ត្រីកោណអភិវឌ្ឍន៍ក្នុងតំបន់ជាប់ខ្សែព្រំដែនវៀតណាម ឡាវ កម្ពុជា បាននាយករដ្ឋមន្ត្រីនៃប្រទេស ទាំងបីបានសម្រេចចិត្តបង្កើត ចាប់ពីឆ្នាំ១៩៩៩ ក្នុងនោះរួមមាន ១០ ខេត្ត៖ ខេត្តកនទំ (Kon Tum) ខេត្តយ៉ាឡាយ (Gia Lai) ខេត្តដាក់ឡាក់ (Dak Lak) ខេត្តដាក់ណុង (Dak Nong) (នៃ ប្រទេសវៀតណាម) ខេត្តសេកុង ខេត្តអាតាពើ ខេត្តសារ៉ាវ៉ាន់ (នៃប្រទេសឡាវ) និងខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី (នៃប្រទេសកម្ពុជា) និងខេត្តប៉ាសក្តិ (នៃប្រទេសឡាវ) ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ នៅក្នុងតំបន់ខ្សែព្រំដែនវៀតណាម - ឡាវ - កម្ពុជា។

អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ