12/01/2015 09:34 GMT+7 Email Print Like 0

”បេសកជន” នារីជនជាតិរុស្ស៊ី

ដោយសេចក្តីស្រឡាញ់និងក្តីចំណង់ចំណូលចិត្តក្នុងការស្វែងយល់ អ្នកស្រីបូព៌ាវិទូជនជាតិរុស្ស៊ី​Daria​ Mishukova មានវណ្ណកម្មស្រាវជ្រាវជាច្រើន ឧទេ្ទស​នាម​ពិ​សេស​អំពី​វៀត​ណាម​។

Daria Mishukova កើត​​ឆ្នាំ​១៩៧៩ នៅ​ទីក្រុង​វ្ល៉ាឌីវ៉ូស្តុក​ សហព័ន្ធ​រុស្ស៊ី​។ ដោយ​សារ​​ការចូល​​ចិត្ត​ស្វែង​យល់​អំ​ពី​​វប្បធម៌​​​បរទេស ​ដូច្នេះ​ហើយ​បង​ស្រី​បាន​​តាម​​រៀន​នៅ​​ផ្នែក​វៀត​ណាម​វិទ្យា​ចំណុះ​វិទ្យាស្ថាន​បូព៌ា​វិទ្យា​នៃ​សកល​វិទ្យា​​ល័យ​ជាតិ​ចុង​បូព៌ា (រុស្ស៊ី)។ បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០០១​ ដោយ​​​និទ្ទេសប្រ​ភេទ​ឆ្នើម​។ ​បង​ស្រី​​ក្លាយ​ជា​វៀត​ណាម​​វិទូ ឯកទេស​​​ស្រាវ​ជ្រាវ ​អំពី​វប្បធម៌ និង​មនុស្ស​វៀត​ណាម​។

បង​ស្រី​​មក​ដល់​វៀតណាម​ ធ្វើ​ដំណើរទៅ​ទីកន្លែងជាច្រើន​ តាំង​ពី​ទី​ក្រុង​រហូត​ទៅដល់​តំបន់​ជន​បទនានា​ ហើយ​​ជួប​​​មនុស្សនៅមូលដ្ឋាន​​ច្រើននាក់​ ដើម្បី​ធ្វើការ​ស្រាវ​ជ្រាវ ​ស្វែង​យល់ និងឆ្លង​កាត់​បទ​​ពិសោធន៍​ដោយ​​​ផ្ទាល់​ អំ​ពី​វប្បធម៌​ ទឹក​ដី និង​មនុស្ស​វៀតណាម។

Daria​ សំ​ណេះសំណាលថា​៖ ចំណង់​ចំណូល​​ចិត្តធំបំផុត​របស់នាង​ខ្ញុំ​គឺ​និពន្ធ​​អត្ថបទ​ ​​ដែល​ឧទ្ទេសនាម​​អំ​ពី​​វប្បធម៌​ ទេសចរណ៍​ និង​ភាព​ស្រស់​ស្អាត” ហេតុនេះ​ បងស្រី​បាន​​​រស់​ផ្សារ​​ភ្ជាប់​នៅ​វៀតណាម​ជាង​១៥ ឆ្នាំ ​Daria មាន​​អត្ថបទ​​និពន្ធជា​ច្រើន​​​​ដែល​ឧទ្ទេស​នាម​ អំពី​ទឹក​ដី​វៀតណាម​​។ ក្នុង​នោះ​ត្រូវគិត​​​ដល់​សៀវភៅ ​វៀត​ណាម​ទឹក​ដី​កូន​ចៅ​​ស្តេច​នាគនិង​ទេព​ធីតា​ របស់បង​ស្រី​ ដែលបាន​​គ្រឹះស្ថាន​បោះ​ពុម្ព​និង​ចែក​ផ្សាយ​នយោ​បាយ​ជាតិ​​-​ការ​ពិត​បោះ​​ពុម្ព​ផ្សាយ​​ជា​​ភាសា​រុស្ស៊ីនៅ​ឆ្នាំ​២០០៧ និង​បោះ​ពុម្ព​សាឡើង​វិញ​នៅ​​ឆ្នាំ​២០១០​។

នេះគឺជា​វណ្ណកម្ម​​ស្រាវ​ជ្រាវ​មួយ ​​ដែលបាន Daria អនុវត្តនិង​សម្រេច​រួច​រាល់​ក្នុង​រយៈ​ពេល​តែ​៣ខែប៉ុណ្ណោះ​​ ប៉ុន្តែ​បង​ស្រី​ត្រូវ​ចំណាយ​ពេល​វេលា​​ជាង​ដប់​ឆ្នាំ ​ដើម្បី​ស្រាវ​​ជ្រាវ​យ៉ាង​លំអិត​។​ សៀវ​ភៅ​ទទួល​បាន​ពាក្យ​ស្ងើច​​សរ​សើរ​យ៉ាង​ច្រើន ​ ក៏ដូច​ជា​​បាន​មិត្ត​អ្នក​អាន​ជនជាតិ​រុស្ស៊ី​ទទួល​យក។

សាស្រ្តាចារ្យ ​ត្រឹង ង៉ុកថេម មាន​យោបល់ថា​៖ “មិន​ត្រឹម​​តែនិពន្ធ​អំ​ពី​វប្បធម៌​វៀត​ណាម​សុទ្ធសាធទេ​ អ្នក​និពន្ធ​ Daria​​ នៅ​ទាំង​ផ្ញើ​មនោសញ្ចេតនា​ល្អ​ ដើម្បី​បញ្ជូន​យ៉ាង​​ល្អបំផុត​នូវ​ចំណេះ​ដឹង​របស់​ខ្លួនអំ​ពី​វៀត​ណាម​។ សៀវ​ភៅ​បាន​បោះ​ពុម្ព​ផ្សាយ​ឡើង​វិញ​​ជា​​ភាសា​វៀតណាម នៅក្នុង​​ឆ្នាំ​២០១៣ និង ​Daria បាន​មនុស្ស​​​​ជា​ច្រើន​​ចាត់​ទុក​​ជា​​បេសក​ជន​” ម្នាក់​ដែលឧទ្ទេសនាម​អំពី​វប្បធម៌ ទឹក​ដី មនុស្ស​វៀត​ណាម ទៅ​ដល់​​ប្រទេស​​រុស្ស៊ី ក៏ដូច​ជា​មិត្ត​ភក្តី​លើ​ពិ​​​ភពលោក។

វៀតណាម​វិទូ Daria Mishukova ​​ជា​អ្នក​និពន្ធ​​សៀវ​ភៅ ​វៀតណាម​ទឹក​ដី​កូន​ចៅ​ស្តេច​នាគនិង​ទេព ធីតា​​ជា​ភាសា​​រុស្ស៊ី។

 
វៀតណាម​វិទូ Daria Mishukova ថ្លែងក្នុង​សិក្ខា​សា​លា​​​អន្តរជាតិ​​វៀត​ណាម​វិទ្យា​លើក​​ទី​៣

DariaMishukova និង​អ្នក​ឯកទេស​ វៀតណាម​វិទូ​​អន្តរជាតិ ​នៅ​សន្និសីទ​វៀត​ណាម​​​វិទ្យា​លើក​ទី​៣។


Daria Mishukova សំណេះសំណាលជាមួយមិត្តវៀតណាមវ័យក្មេង។

Daria ក្នុងពិធីទទួលមេដាយអនុស្សាវរីយ៍ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមនៅឆ្នាំ២០១២។ រូបថត៖ ឯកសារ

វៀតណាម​វិទូ​ Daria Mishukova និង​អតីត​សាស្រ្តាចារ្យ​​ ង្វៀន តាយកឹន មហាភាសា​​វិទូ​ម្នាក់ក្នុង​វិស័យ​ភាសា​វិទ្យា​​វៀតណាម។
 

Daria Mishukova ថត​រូប​អនុស្សាវរីយ៍​ជាមួយ​សមាជិក​នៃអនុគណៈ​កម្មការ​ទី៤​​ របស់​សិក្ខាសាលា​​​​អន្តរ​ជាតិ​វៀតណាម​វិទ្យា​លើក​ទី​៣។

បណ្តា​​ឆ្នាំ​ថ្មីៗនេះ Daria មាន​​អត្ថបទ​និពន្ធ​ពិសេសយ៉ាង​ច្រើន​ស្តី​ពី​វប្បធម៌​ ម្ហូប អាហារ​ ទេសចរណ៍​វៀត​ណាម​​ដែល​បានចុះផ្សាយ​លើ​ទស្សនាវដី្ត​នានា​​​នៅ​វៀត​ណាម​​​ និង​​រុស្ស៊ី។ បណ្តា​ទស្សនាវដី្ត​​របស់​ក្រុម​ហ៊ុន​​អាកាស​​ចរណ៍​​រុស្ស៊ី​និង​​​​ទស្សនាវដ្តី​ស្តី​ពី​រចនាបថ​នៃជីវភាព​​រស់​នៅ​ ក្នុង​នោះមាន​ទស្សនាវដ្តីមានវត្តមាន​​នៅ​​លើ​​​យន្តហោះ Charter ​​របស់​​​រុស្ស៊ី គឺ​ជាអង្គភាព​ទទួល​ស្គាល់វណ្ណកម្ម​​របស់ Daria ច្រើន​បំផុត​។

មកដល់បច្ចុប្បន្ន​នេះ​ អត្ថបទ​និពន្ធ​របស់​បង​ស្រី​​បាន​ទស្សនាវដី្ត​ខាង​លើ​ឲ្យ​​បោះពុម្ព​​ចំនួន​ជាង​៥០០​ពាន់​ក្បាល​​។​​តាម​​ការ​​ប៉ាន់ស្មាន ចំនួន​មិត្ត​អ្នក​អាន​ជន​ជាតិ​រុស្ស៊ី​បាន​អាន​នូវ​អត្ថបទ​និពន្ធ​របស់​ Daria លើបណ្តា​ទស្សនា​វដ្តី តាំង​ពី​​ប៉ុន្មាន​ឆ្នាំ​មុន​ត​​មក​​ដល់​សព្វ​ថ្ងៃនេះ​ ជាង​១៥​លាន​លើកនាក់​។ នោះគឺជា​​ក្តី​មោទនភាព​គ្មាន​​កោះ​ត្រើយ​​របស់​Daria ពីព្រោះ​បងស្រី​គ្រាន់​តែ​ប្រាថ្នា​អត្ថបទ​និពន្ធ​​របស់​ខ្លួន​ អាច​មាន​​​មិត្ត​អ្នក​អានច្រើន​ ហើយ​​នេះ​​គឺជា​ការ​ចែក​រំ​លែក​​​ល្អបំផុត​។

ដោយ​ការរួមចំណែកជាក់ស្តែងយ៉ាង​នេះ​​បងស្រី​ Daria Mishukova មាន​កិត្តិយស​ទទួល​បាន​​​ប័ណ្ណ​សរសើរ​ជា​​ច្រើន​របស់​​អង្គការ​នានានៅ​វៀតណាមនិង​រុស្ស៊ី។ ក្នុង​នោះ​​​ត្រូវ​គិត​​ដល់​មេដាយ​អនុស្សាវរីយ៍​ដើម្បី​​​​បុព្វ​ហេតុ​ ​វប្បធម៌ កីឡា​ ទេសចរណ៍របស់​​ក្រសួងវប្បធម៌ កីឡានិង​ទេសចរណ៍​នៅ​ឆ្នាំ​២០១២ ប័ណ្ណ​សរ​សើរ​របស់​​មន្ទីរ​វប្បធម៌ កីឡា និង​​ទេសចរណ៍ ​ខេត្ត​ប៊ិញធ្វឹន ​លិខិតអបអរសាទររបស់​អគ្គកុង​ស៊ុល​វៀត​ណាម​​​នៅ​រុស្ស៊ី...៕

អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញនិង​ឯកសារ

 
បណ្តាអត្ថបទបានផ្សាយ