07/03/2019 09:29 GMT+7 Email Print Like 0

បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សកិច្ចនៅបារាំង


 បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញជួបជាមួយថ្នាក់ដឹកនាំបារាំង (រូបថត៖ VTV)

 ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៩ លោក Bui Thanh Son អនុរដ្ឋ ​មន្ត្រីអចិន្ត្រៃយ៍​ក្រសួងការប​រទេស​វៀតណាម​ បានអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅបារាំង​ក្នុង​នាម​ជាបេ​សកជន​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​វៀត​ណាម​ លោក Nguyen Xua​n Phuc។

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ លោក Bui Thanh Son និងគណៈប្រតិភូបានជួបធ្វើការជាមួយ លោក​ Carole Bureau-Bonnard អនុប្រធានសភាជាន់ទាប​បារាំង​ លោក Stephanie Do ប្រធាន​ក្រុម​សមាជិក​សភា​មិត្តភាព​​វៀត​ណាម - បារាំង លោក ​Emmanuel Lenain ទីប្រឹក្សាកិច្ច​ការបរទេស​របស់​នាយករដ្ឋមន្ត្រី​បារាំង លោក​  Jean Baptiste Lemoyne រដ្ឋលេខាធិការ​ក្រសួងការ​បរទេស​បារាំង និងសម្ពន្ធសមាគម​ធុរជនបារាំង (MEDEF)​។

ស្តីពី​ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប (EU) អនុរដ្ឋមន្ត្រី លោក Bui Thanh Son បាន​សង្កត់​ធ្ងន់​អំពី​ផល​ប្រយោជន៍​នៃកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីវៀត​ណាម - EU (EVFTA) និងកិច្ច​ព្រម​ព្រៀង​គាំពារ​ការ​វិនិយោគ​វៀត​ណាម​ - EU (IPA) ក្នុងការបង្កើនកិច្ចសហប្រតិប​ត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មវិ​និយោគរ​វាងភាគីទាំងពីរ ហើយវាយតម្លៃ​ថាកិច្ចព្រមព្រៀងនេះនឹងរួមចំណែកបង្កើន​ការតភ្ជាប់រវាង EU ជាមួយតំបន់អាស៊ីប៉ាស៊ី​ហ្វិក ដែល​ក្នុង​នោះមានបណ្ដាប្រទេសអាស៊ាន។

ចំណែកឯថ្នាក់ដឹកនាំបណ្ដាស្ថានប័នរដ្ឋាភិបាល និង​រដ្ឋសភាបារាំង​បាន​សម្ដែង​នូវគោល​បំណង​ចង់​បង្កើន​រាល់​ទំនាក់​ទំនង​សហប្រតិបត្តិការលើគ្រប់វិស័​យរវាង ​ប្រទេស​ទាំង​ពីរ ហើយ​ឯកភាពថា​នឹងរួមសហការ​យ៉ាង​ជិត​ស្និទ្ធិ​​ជាមួយវៀត​ណាម ត្រៀមរៀបចំយ៉ាងល្អនូវបណ្ដាដំណើ​រទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជា​ន់ខ្ពស់ នៃ​ប្រទេស​​ទាំង​ពីរ​ក្នុងឆ្នាំ ២០១៩។ ភាគីបារាំងបានវាយ​តម្លៃថាកិច្ចព្រមព្រៀង EVFTA​ នឹងបង្កើត​ក្របខ័ណ្ឌ​ជំរុញកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពា​ណិជ្ជកម្មរវាង EU និងវៀតណាម ហើយឯ​កភាព​ថាគប្បី​ចុះហត្ថ​លេខា​ និ​ង​ផ្តល់​​សច្ចាប័នលើកិច្ចព្រមព្រៀនេះយ៉ាងឆាប់រហ័ស​ ហើយបានឲ្យដឹង​ថា បារាំង​នឹង​រួម​សហការ​យ៉ាង​សកម្ម​ជាមួយ​​បណ្ដាប្រទេស​ជាសមាជិក EU ដើម្បីជំរុញដំណើរកា​រនេះផងដែរ​៕​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ