25/07/2016 09:38 GMT+7 Email Print Like 0

បេក្ខជនវៀតណាមទាំង៤នាក់សុទ្ធតែដណ្តើមបានមេដាយមាសនៅ Olympic ជីវសាស្ត្រអន្តរជាតិ២០១៦


គណៈប្រតិភូវៀតណាមនៅ IBO លើកទី២៧

Olympic ជីវសាស្ត្រអន្តរជាតិលើកទី២៧ (IBO-២០១៦)បានបិទ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នៅក្រុង​ហាណូយ បន្ទាប់​ពីរយៈពេលមួយសប្តាហ៍ បានប្រព្រឹត្តទៅ សកម្មភាពជា​ច្រើន​។ ថ្លែងមតិ​ក្នុង​ពិធីបិទ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបា​ល​វៀត​ណាម លោក Vu Duc Dam​បាន​ជូន​ពរបេក្ខជន​ដែល​ទទួល​បាន​ស្នាដៃខ្ពស់​ក្នុង ការ​ប្រឡង IBO-២០១៦ និងមាន​បំណង​ថា បេក្ខជន​ទាំង​អស់​នេះ បន្ត​ពង្រីក សមត្ថភាព​និង​ស្មារតី​សង្វាត​រៀន​សូត្រ​របស់ខ្លួន​។ លោកមានប្រសាសន៍​ថា៖ “វិទ្យាសាស្ត្រនិ​ង​សមិទ្ធិផល​របស់​វិទ្យាសាស្ត្រ​ជាបេតិកភ័ណ្ឌ​រួមរបស់​មនុស្ស​លោក។ ពង្រីកនិងរួម​ចំណែក​ចូល​ក្នុង​សមិទ្ធិផលនោះ ជាភារកិច្ចរួមរបស់ ប្រទេសទាំងអស់​ និងមនុស្សគ្រប់រូប។ ប្អូនៗត្រមឹជាតំណាងឲ្យស្មារតីសង្វាត រៀនសូត្រ​ប៉ុណ្ណោះទេ ថែម​ទាំង​ប្អូន​ៗ​ជាឯកអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់សន្តិភាព មិត្តភាពនិងសម្រាប់អនាគតថ្មី នៃ​ពិភពលោកទៀតផង”។

​ក្នុងពិធីបិទ គណៈចាត់តាំងបានប្រគល់មេដាយមាសចំនួន២៦គ្រឿង មេដាយ​ប្រាក់​ចំនួន​៥១គ្រឿង​និង​មេដាយ​សំរឹទ្ធិចំនួន៧៤​គ្រឿង​សម្រាប់​បេក្ខជន​ឆ្នើម។ បេក្ខជន​វៀតណាម​ទាំង៤នាក់សុទ្ធ​តែទទួល​បាន​មេដាយ​​ទាំង​អស់​ដែល ក្នុង​នោះមានមេដាយ​មាស​១គ្រឿង មេដាយប្រាក់មួយ​គ្រឿង​និង​មេដាយ​សំរិទ្ធិ  ២គ្រឿងផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ