02/03/2016 10:39 GMT+7 Email Print Like 0

បេក្ខជនពិសេសរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទៅបំ​ពេញ​ទស្សន​កិច្ច​នៅ​ចិន


បេក្ខជនពិសេសរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចនៅចិន

នារសៀលថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ​២០១៦ នៅទីក្រុងប៉េកាំង (ចិន) អគ្គលេខាបក្ស និងជា​ប្រធាន​រដ្ឋចិន លោក Xí Jìnpíng បាន​ជួបសន្ទនាជាមួយលោក Hoang Binh Quan សមាជិកមជ្ឈឹម​បក្ស  ប្រធាន​គណៈ​កម្មាធិកា​រកិច្ច​ការ​បរទេស​មជ្ឈឹម និងជាបេក្ខជន​ពិសេស របស់អគ្គលេខាបក្ស លោក Nguyen Phu Trong ដែលកំពុង​បំពេញទស្សន​កិច្ច​នៅចិ​ន​។

​លោក Hoang Binh Quan បានអះអាងថា៖ បក្ស រដ្ឋវៀតណាមនឹងរក្សាគោល​មាគា៍ កិច្ចការបរទេសឯករាជ្យ ម្ចាស់​ការ សន្តិ​ភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​និងគោរព​ទំនាក់ទំនងជិត​ខាងមិត្តភាព សហប្រតិបត្តិ​ការ​លើគ្រប់​វិស័យ​ជាមួយ​បក្ស​និង​រដ្ឋចិន។

​រីឯ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng បានអះអាងថា៖ បក្ស​ និងរដ្ឋាភិបាលចិន ជានិច្ច​កាល​គោរព​ទំនាក់​ទំនង រវាងប្រទេសទាំងពីរ វៀតណាមនិង​ចិន ហើយមានគោលបំណងថា៖ ភាគី​ទាំង​ពីរត្រូវ​បង្កើន​ទំនុក​ទុក​ចិត្ត​ខាង​នយោបាយ​ផ្លាស់ប្តូរគណៈប្រ​តិភូជាន់​ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ ជាក់ស្ដែង​បង្កើន​ការផ្លាស់ប្តូរ​បទពិសោធន៍ ជំរុញខ្លាំងការជួបប្រាស្រ័យប្រជាជន គ្រប់គ្រងការ​ខ្វែងគំនិ​តប្រកប​ដោយ​ភាព​ល្អ​ប្រសើរ​ ដើម្បី​ជំរុញទំនាក់ទំនងរវាង​បក្សទាំងពីរ រដ្ឋទាំងពីរ អភិវឌ្ឍន៍និរន្តរភាពនាពេលខាង​មុខនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ