12/05/2016 09:31 GMT+7 Email Print Like 0

បេក្ខជនប្រធានាធិបតីអាមេរិក B.Sanders និង D.Trump ដណ្ដើមជ័យជំនះនៅរដ្ឋ Virginia ខាងលិចនិង Nebraska


បេក្ខជនប្រធានាធិបតីអាមេរិកលោក Bernie Sanders និងលោកស្រី Hillary Clinton (រូបថត៖AP)

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ព្រឹទ្ធសមាជិកលោក Bernie Sanders បានឈ្នះអតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary Clinton ក្នុងការបោះ ឆ្នោតបេក្ខជនប្រធានាធិបតីអាមេរិករបស់គណៈបក្សប្រជាធិបតេយ្យនៅរដ្ឋ Virginia ខាងលិច។ ក្នុងពេលនោះ មហាសេដ្ឋីអចលនទ្រព្យលោក Donald Trump ក៏ដណ្ដើមបានជ័យជំនះយ៉ាងងាយស្រួលក្នុងការបោះឆ្នោតបឋមរបស់គណៈបក្សសាធារណៈរដ្ឋនៅរដ្ឋនេះនិងរដ្ឋ Nebraska។ បើទោះបីជាដណ្ដើមបានជ័យជំនះដ៏ សំខាន់នៅរដ្ឋ Virginia ខាងលិចក្ដី ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា លោក Sanders ពិបាកនឹងអាចបង្រួញគំលាតជាមួយលោកស្រី Clinton ដើម្បីក្លាយទៅជាបេក្ខជនតំណាងឲ្យគណៈបក្សនេះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាដើមខែវិច្ចិការខាងមុខ។ ចំពោះលោក Donald Trump ដោយដណ្ដើមបានជ័យ ជំនះចំនួន២ជាបន្តបន្ទាប់ មហាសេដ្ឋីរូបនេះកំពុងមានជិត ៨៩% នៃសម្លេងគាំទ្រចាំបាច់ដើម្បីក្លាយទៅជាតំណាងនៃគណៈបក្សសាធារណៈរដ្ឋក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ