20/08/2017 13:33 GMT+7 Email Print Like 0

បេកជនកម្ពុជាមានបំណងថាសំនៀងតភ្ជាប់សហគមន៍អាស៊ាន

​រំលឹកខួប​អនុស្សវរីយ៍លើកទី៥០​ នៃទិវាបង្កើតអាស៊ាន (ថ្ងៃទី​៨ ខែ​សី​ហា ឆ្នាំ​១៩៦៧ - ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៧) និង​លើក​ទី ៧២ ទិវាបង្កើតវិ​ទ្យុសម្លេង​វៀតណាម (ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​១៩៤៥ - ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០​១៧។ ) ការ​ប្រឡង​​សំនៀង​អាស៊ាន + ៣ បានប្រព្រឹត្តិទៅ ​នៅខេត្ត Thanh Hoa ភាគខា​ងក​ណ្ដាល​វៀតណាម ដោយ​មាន​ការចូល​រួមរបស់​តារាចម្រៀងចំនួ​ន ២២ នាក់តំណាងឲ្យបណ្ដាប្រទេ​ស។ ជា លើក​ដំបូងមក​វៀតណាម ចូលរួមការ​ប្រឡងសំនៀង​ ដែលមានលក្ខណៈតំបន់ ​បណ្ដាបេក្ខជនកម្ពុជាមានក្ដីសង្ឈឹ​មថាសំនៀ​ង របស់​ខ្លួននឹង​រួមចំណែក​តភ្ជាប់សហគមន៍​អាស៊ាន។


បេក្ខជនកម្ពុជាចូលរួមការប្រឡង សំនៀងអាស៊ាន + ៣ 

ជាបេក្ខជន​មួយរូបតំណាងឲ្យកម្ពុជាចូលរួម សំនៀងអាស៊ាន +​ ៣ នេះ តារាចម្រៀង​គង់​សុធារិទ្ធ​ចាត់​ទុកថា​នេះមិន​ត្រឹមតែជា​ព្រឹតិ្តការវប្បធម៌ ដើម្បីរួមចំណែកកសាង​ស្ពាន​មិត្តភាព សន្តិភាព​បណ្ណោះទេ ថែម​ទាំង​ជាឱកាស​ដើម្បីជួបជុំ​គ្នា លើកកំពស់ជំនាញទៀតផង​។ តារាចម្រៀងគង់សុធារិ​ទ្ធ បានឲ្យដឹងថា៖ “យើង​ខ្ញុំត្រូវ​បានក្រសួង​វប្បធម៌​ និងកីឡាចាត់បញ្ជូ​នមកចូលរួម ហើយចំពោះយើង​ខ្ញុំពាន​រង្វាន់​មិនមែន​ជាប្រការសំ​ខាន់​ទេ សំខាន់​ជាងគេគឺយើ​ងខ្ញុំបាន​ចូលរួម​ជំនួប​ប្រាស្រ័យ ជាមួយបណ្ដាបេក្ខជនផ្សេ​ងៗទៀត​”។
 
ត្រៀមរៀបចំសម្រាប់​ការប្រឡងនេះ ក្រុមកម្ពុជាមានបេក្ខជន​ចំនួន ៣ នាក់ បណ្ដា​បេក្ខជន​មានបំណង​ថាតាមរយៈ​សំនៀង សំ​លៀកបំពាក់ ការបង្ហាញ​របស់ខ្លួននឹងនាំមកនូវ ​អត្តសញ្ញាណ​នៃជាតិខ្លួន​ក្នុង​ឱកាស​រំលឹក​ខួបអនុស្សវរីយ៍​លើកទី ៥០ នៃ​ទិវាបង្កើតអាស៊ាន។ តារាចម្រៀងសុភា​ចំរើន​បានឲ្យដឹ​ងថា៖

 


 សកម្មភាពរបស់បេក្ខជនចូលរួមការប្រឡងសំនៀងអាស៊ាន + ៣ 

“នេះជាលើកទី ​៤ ខ្ញុំបានមកដល់វៀតណាម ហើ​យជាលើកដំបូងខ្ញុំមក​ដល់ទីក្រុងហាណូយ។ ហាណូយ​ដ៏ស្រស់បំព្រង​ហើយប្រជាជន​នៅទីនេះគឺរួសរាយរាក់​ទាក់ ដូចប្រជាជនកម្ពុជា​ដែរ។ មកដល់ការឡ​ងលើក​នេះ ខ្ញុំសង្ឈឹម​ថាកម្ពុជានឹងដណ្ដើម បានពានរង្វាន់។ ប្រការសំខាន់ដែលចូលរួមការប្រ​ឡង សំនៀងអាស៊ាន + ៣ គឺយើង​ខ្ញុំបានជួប​ជុំ ចែករំលែកជាមួយមណ្ដាមិត្តភក្តិ​អាស៊ាន”៕
 

តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ