17/12/2016 11:01 GMT+7 Email Print Like 0

បើកឲ្យដំណើរការសេវាទទួលយកនិងផ្ញើរលទ្ធផលបែបបទរដ្ឋបាលតាមរយៈប្រៃសណីយ៍


ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាន​និងផ្សព្វផ្សាយ រួម​​​ទាំង​​អគ្គក្រុមហ៊ុន​ប្រៃសណីយ៍​វៀតណាម​បានរៀបចំ​ពិធី​ប្រ​កាស​សេចក្តី​​សម្រេច​​ចិត្ត ​របស់​នាយក​រដ្ឋមន្ត្រី​និង​បើក​ឲ្យដំណើរ​ការ​សេវា​ទទួល​ឯកសារ​ និង​ផ្ញើរលទ្ធ​ផល​ដោះស្រាយ​បែប​បទ​រដ្ឋបាល ​តាម​រយៈ​សេវា​កម្ម​ប្រៃសណីយ៍​​សាធារណៈ។ ថ្លែង​មតិ​​​ក្នុង​​​ពិធី ឧបនាយក​រដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា៖ “រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យក្រសួង​ព័ត៌​មាន​​និង​ផ្សព្វ​​​ផ្សាយ​ប្រមូល​ផ្តុំទាំង​អង្គភាព អាជីវកម្ម​ទូរគមនាគមន៍​បច្ចេកវិទ្យា​ព័ត៌មាន​និង​ប្រៃសណីយ៍ ចូល​រួម​​ក្នុង​ការ​កសាង​វ៉ែបសាយ​ផ្គត់​ផ្គង់​​សេវាកម្ម Online សម្រាប់ប្រព័ន្ធ​រដ្ឋបាល​ទាំង​មូល​។​ខ្ញុំមាន​បំណង​​ថា អគ្គ​ក្រុម​ហ៊ុន​​ប្រៃសណីយ៍​​​វៀត​ណាម​​ នឹង​សកម្ម​ថែមទៀត​ដើម្បី​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នូវ​ភារ​កិច្ច​នេះ​”។​

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើរឲ្យផ្នែកប្រៃសណីយ៍ អនុវត្ត​ល្អភារកិច្ចរបស់ខ្លួន​រួមចំណែក​ធ្វើជា​ស្ពាន​​ផ្សាភ្ជាប់​ប្រព័ន្ធ​រដ្ឋ​បាល​ទៅជា​មួយ​ប្រ​ជា​ជន​ទាំង​មូលលើទូ​ទាំងប្រទេស​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ