03/09/2016 13:10 GMT+7 Email Print Like 0

បើកឲ្យដំណើរការវិថីដើរដោយថ្មើជើងជុំវិញបឹង Hoan Kiem


សោភ័ណ្ឌភាពនៅបឹង Hoan Kiem

នៅវេលាម៉ោង៧យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ទីក្រុងហាណូយបានសាកពិសោធន៍បើកឲ្យដំណើរការវិថីដើរដោយថ្មើរជើងជុំវិញបឹង Hoan Kiem និងវិថីមួយចំនួនទៀត។ តាម នោះ រួមជាមួយវិថីដើរដោយថ្មើជើងដែលបានបើកឲ្យដំណើការមុននោះ បច្ចុប្បន្នគឺក្រុងហាណូយមានវិថីសម្រាប់ដើរដោយថ្មើរជើងចំ​នួន​២៦​ដែល​មានប្រវែង៦គីឡូម៉ែត្រ។​ ការធ្វើសាកពិសោធន៍នេះនាំមកជូនប្រជាជននិងភ្ញៀវទេសចរនូវអារម្មណ៍ស្រឡះថ្មីនៅពេលទស្សនាទី ក្រុង។​លោកស្រី Nguyen Thi Kim Tuyen ជនមួយនាក់រស់នៅវិថីបុរាណច្រើនឆ្នាំមកហើយ​បានចែករំលែកថា៖        “គោលគំនិតនេះគឺទទួលបានការស្រុះចិត្តក្នុងប្រជាជន។​មានវិថីដើរដោយថ្មើរជើង ដូច្នេះក្នុងប៉ុន្មានថ្ងៃសម្រាកចុងសប្តាហ៍គួរឲ្យប្រសើណាស់។ ប្រការនេះក៏បានរួមចំណែកធ្វើ ឲ្យរដ្ឋធានីមានទីតាំងកំសាន្តគួរឲ្យទាក់ទាញ។ ​ម្យ៉ាងវិញទៀតបឹង Hoan Kiem បានផ្សាភ្ជាប់ជាមួយបេតិកភ័ណ្ឌប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ តាមនោះទស្សនិកជនក៏អាចបានទស្សនា ទិដ្ឋភាព និងស្វែងយល់​អំពីវប្បធម៌ប្រវត្តិសាស្ត្រ ប្រភពដើមរបស់ជនជាតិតាមរយៈការដើរលើវិថីបុរាណទាំងអស់នេះ”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ