06/01/2017 09:30 GMT+7 Email Print Like 0

បើកឲ្យដំណើរការខ្សែផ្លូវទេសចរណ៍ប្រទេសពីរ-ទីមកដល់ទាំង៤រវាងវៀតណាមនិងចិន


ទិដ្ឋភាពនៃពិធី (រូបថតៈ​baoquangninh)

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅទីក្រុង Mong Cai ខេត្ត Quang Ninh នឹងប្រព្រឹត្តទៅពិធីបើកឲ្យដំណើរការខ្សែទេសចរណ៍ប្រទេសពីរ-ទីកន្លែងមកដល់ទាំង៤។ ខ្សែផ្លូវទេសចរណ៍នេះ ជាការធ្វើដំណើរពីក្រុង Ha Long – Mong Cai (វៀតណាម) ទៅដល់ទីក្រុង Dongxing- Guilin (ចិន)និងផ្ទុយទៅវិញដោយក្រុង Mong Cai និងក្រុង Dongxing បង្កើតឡើង។ នេះជាព្រឹត្តិការណ៍សំខាន់របស់ផ្នែកទេសចរណ៍នៃខេត្តទាំងពីរនិយាយរួមក៏ដូចជាទីក្រុង Mong Cai របស់វៀតណាមនិងទីក្រុង Dongxing របស់ចិននិយាយដោយឡែក។ក្នុងក្របខ័ណ្ឌនៃដំណើរទេសចរណ៍នេះ ភ្ញៀវទេសចរមកពី ប្រទេសទាំងពីរនឹងមានឱកាសឆ្លងកាត់ផលិតផលទេសចរណ៍ដ៏វិសេសវិសាល និងគួរឲ្យចាប់អារម្មណ៍របស់ប្រទេសនីមួយៗ។ រដ្ឋអំណាចនិងផ្នែកទេសចរណ៍តំបន់នឹងបន្តបង្ករលក្ខណៈងាយស្រួលបំផុតអំពីបែប​បទឆ្លងដែន បើកទូលាយគុណភាព សេវាកម្មសំដៅឆ្លើយតបតម្រូវការកាន់តែខ្ពស់របស់ភ្ញៀវទេសចរ កសាងពាណិជ្ជសញ្ញាខ្សែទេសចរណ៍ប្រទេសពីរទីកន្លែងមកដល់ទាំង៤ផងដែរ៕

តាម VOV5-​វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ