17/09/2017 08:49 GMT+7 Email Print Like 0

បើកឲ្យដំណើការគម្រោងកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមុននឹងសំអាតជាតិពុល dioxin នៅព្រលានយន្តហោះ Bien Hoa


ទិដ្ឋភាពនៃពិធីបើកឲ្យដំណើរគម្រោងកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធមុនបោសសំអាតជាតិ dioxin
នៅព្រលានយន្តហោះ Bien Hoa

អញ្ជើញថ្លែងមតិក្នុងពិធី ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា គម្រោងការនេះជាជំហានជាក់ស្តែង សំដៅអនុវត្តការ ប្តេជ្ញារបស់រដ្ឋាភិបាលវៀតណាមក្នុងការងារជំនះពុះពារលើផលវិបាកដោយសង្គ្រាមនិយាយរួម និងការងារសំអាតជាតិគីមីពុលនៅកន្លែងមួយចំ នួន និយាយដោយ ឡែក។ លោក Nguyen Chi Vinh បានឲ្យដឹងថា៖

“គម្រោងការនេះគឺមានអត្ថន័យសំខាន់ណាស់និងធានាលក្ខណៈល្អបំផុតសម្រាប់គម្រោងការមេ។ ទន្ទឹមជាមួយគ្នានោះ ព្រលានយន្ត ហោះ Bien Hoa គឺត្រូវរងជាតិគីមី dioxin ពីយូរណាស់មកហើយដែលជះឥទ្ធិ ពលយ៉ាងធ្ងន់ធ្ងរទៅលើសុខភាពរបស់កងទ័ព។ មិនត្រឹមតែនៅព្រលានយន្តហោះ Bien Hoa ប៉ុណ្ណោះទេ ជាតិគីមី នេះក៏រីករាលដាលជំវិញទីប្រជុំជនខាងក្រៅព្រលានយន្តហោះទៀតផង។ គម្រោងការនេះ ធានាកុំឲ្យប្រភពជាតិពុលនោះមិនជះឥទ្ធិពលទៅលើសុខភាពប្រជាជន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ