12/10/2018 11:30 GMT+7 Email Print Like 0

បើកសវនាការនៅសភាអឺរ៉ុបអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU

ថ្លែងមតិនៅទីនេះ ប្រធានគណប្រតិភូចរចាវៀតណាម អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថាក្នុងបរិបទ ដែលលទ្ធិគាំពារនិយមបានកើនឡើងនោះ វៀតណាមគាំទ្ររាល់ទំនាក់ទំនងពហុភាគី ដោយឈរលើគោលការណ៍ឥតងាយរេ។

ទិដ្ឋភាពសវនាការនៅសភាអឺរ៉ុបអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU

គណកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាអ៊ឺរ៉ុប (EP) នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៨ បានបើកសវនាការបើកចំហស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី (FTA) និង កិច្ចព្រមព្រៀងការពារវិនិយោគ (IPA) រវាងសហភាពអឺរ៉ុប (EU) និងវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានគណប្រតិភូចរចាវៀតណាម អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថាក្នុងបរិបទដែលលទ្ធិគាំពារនិយមបានកើនឡើងនោះ វៀតណាមគាំទ្ររាល់ទំនាក់ទំនងពហុភាគី ដោយឈរលើគោលការណ៍ឥតងាយរេ។ លោក Tran Quoc Khanh បានវាយតំលៃខ្ពស់ចំពោះឧត្តមភាពនៃកិច្ចព្រមព្រៀងនេះពោលគឺចាប់ពីការពង្រឹងការផ្លាស់ប្ដូរពាណិជ្ជកម្មដល់ការជំរុញទុនវិនិយោគរបស់អឺរ៉ុបចូលមកវៀតណាមលើវិស័យគមនាគមន៍ ដឹកជញ្ជូន និងលើកកម្ពស់ ស្តង់ដាររបស់វៀតណាមឲ្យសមស្របនឹងពិភពលោក។

ចំណែកខ្លួនវិញ ប្រធានគណប្រតិភូចរចា EU អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មអឺរ៉ុប លោកស្រី Helena Konig គូសបញ្ជាក់ពីសារៈសំខាន់នៃ FTA និង IPA រវាងសហភាពអឺរ៉ុបនិងវៀតណាម។ លោកស្រី Helen Konig បានកត់សម្គាល់ថា EVFTA នឹងជួយឲ្យសហគ្រាសអឺរ៉ុបក្នុងការទាក់ទាញនិងពង្រឹងសមត្ថភាពប្រកួតប្រជែង។
លើសពីនេះទៀត IPA នឹងជួយការពារវិនិយោគិនអ៊ឺរ៉ុប ក្នុងការធ្វើអាជីវកម្មនៅវៀតណាមផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ