03/09/2018 06:58 GMT+7 Email Print Like 0

បើកសម្ពោធសារមន្ទីរហូជីមិញនៅប្រទេសថៃ

ពិធីបើកសម្ពោធសារមន្ទីរហូជីមិញនៅប្រទេសថៃបានប្រព្រឹត្តទៅនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិ Dong ខេត្ត Phichit។ នេះជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រទី៣អំពីលោកប្រធានហូជីមិញនៅប្រទេសថៃ ក្រៅពីកេរ្តិ៍ដំណែលផ្សេង​ៗ​ នៅខេត្ត Udon Thani និង Nakhon Phanom។

ពិធីកាត់ខ្សែបូបើកសម្ពោធសំណង់ (រូបថត៖ VOV)

សារមន្ទីរហូជីមិញរួមជាមួយមណ្ឌលកេរ្តិ៍ដំណែល លោកប្រធានហូជីមិញ ស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌលមិត្តភាព​ថៃ​ វៀតណាម នៅខេត្ត Phichit ដោយមានទំហំប្រមាណ ៦ ពាន់ ៤ រយម៉ែត្រការ៉េ។ ខេត្ត Phichit ជាទីបង្អង់ដំណើរដំបូងរបស់លោកប្រធានហូជីមិញក្នុងរយៈពេលដែលលោករស់នៅនិងធ្វើសកម្មភាពបដិវត្តន៍នៅប្រទេស​ថៃ​។

ថ្លែងមតិនៅពិធីបើកសម្ពោធ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំថៃលោក Nguyen Hai Bang បានថ្លែងអំណរគុណ​ចំ​ពោះរាជ្យវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ រួមជាមួយសហគមន៍ជនថៃដើមកំណើតវៀតណាម ដែលបាន រួមកម្លាំងកសាងសំណង់នេះ។ ចំណែកឯរដ្ឋមន្ត្រីកីឡានិងទេសចរណ៍ថៃ Weerasak Kowsurat និង អភិបាលខេត្ត Phichit លោក Weerasak Wichitsaengri បានអះអាងថា សំណង់នេះនឹងរួមចំណែករឹតបន្តឹងថែមទៀតទំនាក់ទំនងមិត្តភាពរវាងថៃនិងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ