02/09/2018 07:35 GMT+7 Email Print Like 0

បើកសម្ពោធផ្លូវហាយវែ Ha Long – Hai Phong

ក្រោយរយៈពេល៤ឆ្នាំសាងសង់ផ្លូវហាយវៃ Ha Long – Hai Phong និង ស្ពាន Bach Dang បានសម្រេចរួចរាល់។ ពិធីបើកសម្ពោធសំណង់ចរាចរណ៍ដ៏សំខាន់ទាំងនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការអញ្ជើញ ចូលរួមរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។

ទិដ្ឋភាពនៃពិធីបើកសម្ពោធ (រូបថត៖ VOV)


 អញ្ជើញ ថ្លែងមតិនៅពិធីកាត់ខ្សែកាដូបើកសម្ពោធសំណង់នេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ខ្សែផ្លូវហាយវែនិងស្ពានទំនើបនេះគឺជាការវិនិយោគធំមួយអំពីប្រភពធនធាន កម្លាំង និងបញ្ញារបស់ប្រទេសជាតិ។ ភារកិច្ចសំខាន់ជាបន្តទៀតគឺយើងត្រូវធ្វើយ៉ាងម៉េចដើម្បីការវិនិយោគនេះមានប្រសិទ្ធភាពជាពិតប្រាកដ​។ ប្រការនេះពឹងផ្អែកទៅលើទិសដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍នៃខេត្ត Quang Ninh និងទី​ក្រុង Hai Phong នាពេលខាងមុខ។ ខ្ញុំស្នើឲ្យថ្នាក់ដឹកនាំខេត្ត Quang Ninh និងទីក្រុង Hai Phong បន្តផ្លាស់ប្ដូរថ្មីវិធីសាស្ត្រទាក់ទាញការវិនិយោគ កែលំអបរិយាកាសធ្វើអាជីវកម្ម ដើម្បីអភិវឌ្ឍន៍ឲ្យបានលឿនជាង ពេញលេញជាង និងមានគុណភាពខ្ពស់ជាងមុន ដើម្បីតំបន់នេះក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ ផលិតកម្ម និងច្នៃប្រឌិតជួរមុខនៃប្រទេសជាតិ”។

លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា នេះជាគម្រោងការណ៍ដែលមានអត្ថន័យសំខាន់មិនត្រឹមតែចំពោះខេត្ត Quang Ninh ប៉ុណ្ណោះទេ ថែមទាំងចំពោះ ការអភិវឌ្ឍនៃតំបន់ភាគខាងជើងនិងប្រទេសជាតិទាំងមូលទៀតផង។ ជាពិសេស នេះជាខ្សែផ្លូវហាយវែដើមដំបូងក្នុងទូទាំងប្រទេសដែលត្រូវបានអនុវត្តន៍ដោយប្រភពថវិកាខេត្ត និងកិច្ចសហការសាធារណៈ ឯកជន ដែលបង្ហាញនូវទិសដៅថ្មីក្នុងការអភិវឌ្ឍវិស័យគមនរាគមន៍។
ផ្លូវហាយវែ Ha Long – Hai Phong នឹងជួយកាត់បន្ថយចម្ងាយពីទីក្រុង Ha Long ដល់រដ្ឋធានីហាណូយពី ១៨០ គ.មចុះនៅត្រឹម ១៣០ គ.ម ហើយពេលវេលាធ្វើដំណើរនឹងចុះពី៣ម៉ោងកន្លះនៅត្រឹម១ម៉ោង កន្លះ។ ចម្ងាយពីទីក្រុង Ha Long ដល់ទីក្រុង Hai Phong ក៏ចុះពី៧៥គ.មនៅត្រឹម ២៥គ.ម ដែរ។ សូមគូសបញ្ជាក់ថា ស្ពាន Bach Dang ជាចំណែកមួយក្នុងគម្រោងការណ៍នេះដែលជាស្ពានមួយក្នុងចំណោមស្ពានខ្សែកាបទាំង៧ដែលមានសរសរសម្រាប់​ព្យួរខ្សែកាបច្រើនបំផុតលើពិភពលោក។ ស្ពាននេះត្រូវបានជនវៀតណាមផ្ទាល់វិនិយោគគូរប្លង់ និងរៀបចំការសាងសង់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ