28/05/2018 09:21 GMT+7 Email Print Like 0

បើកសម្ពោធគម្រោងការណ៍កសាងស្ពាន Cao Lanh និងខ្សែផ្លូវតភ្ជាប់ស្ពាន Cao Lanh ជាមួយស្ពាន Vam Cong


 បណ្ដាតំណាងកាត់ខ្សែបូសម្ពោធ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅឃុំ Tinh Thoi ទីក្រុង Cao ​Lanh ខេត្ត Dong​ Thap ភាគ​ខាង​ត្បូង​វៀត​ណាម​ ថ្នាក់​ដឹកនាំក្រសួងគមនាគមន៍ដឹកជញ្ជូន​វៀត​ណាម​បានរៀបចំ​ពិធីបើក​សម្ពោធ​គម្រោង​ការណ៍​កសាង​ស្ពាន​ Cao Lanh និងខ្សែផ្លូវតភ្ជាប់ស្ពា​ន Cao Lanh ជាមួយស្ពាន V​am Cong ចំណុះគម្រោង​ការណ៍​តភ្ជាប់​តំបន់​មជ្ឈមណ្ឌល​វាល​សណ្ដទន្លេ Cu​u Long។
 
ចូ​លរួមព្រឹត្តិការណ៍នេះមានឧបនាយ​ករដ្ឋមន្រ្តីវៀតណាមលោក​ Trinh Dinh Dung និងរដ្ឋមន្ត្រីការ​បរទេស​អូស្ត្រាលី​លោក​ស្រី Julie Bishop រួមជាមួយតំណាងក្រ​សួង ស្ថាប័ន​មជ្ឈឹម ក៏ដូច​ជាថ្នាក់​ដឹក​នាំបណ្ដាខេត្ត​ក្រុងក្នុង​តំបន់​វាលសណ្ដទន្លេ Cuu Long ផង​ដែរ។
 
ថ្លែងមតិនៅពិធីនេះ ឧ​បនាយករដ្ឋមន្រ្តីលោក Tri​nh Dinh Dung បានសង្កត់ធ្ងន់ថា ដើម្បី​ជួយតំបន់​វាល​សណ្ដ​ទន្លេ​ Cuu Long ពង្រីកបាននូវសក្ដានុ​ភាព និង​ឧត្តមភាពរប​ស់ខ្លួន ហើយ​អភិវឌ្ឍន៍​ដោយចីរភាព​និង​វិបុលភា​ព​នោះ​ ​គឺចាំបាច់ត្រូវ​អភិវឌ្ឍន៍​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយព្រម​ៗគ្នាតាម​ទិសទំ​នើប ឆ្លាត និង​បន្សាំល្អ​ជាមួយ​​នឹង​បម្រែបម្រួលអាកាសធាតុ។ ដោយហេ​តុនេះ គម្រោងការណ៍ស្ពាន​ Cao Lanh ​នាពេលបាន​ដាក់ឲ្យ​ដំណើរ​​ការ​នឹង រួមចំណែកកែលំអបណ្ដាញគមនាគមន៍នៅ​តំបន់វាលសណ្ដ​ទន្លេ Cuu Long បង្កើត​កម្លាំង​ចល​ករ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ហើ​យបង្កើន​ការធានាសន្តិសុខការពា​រជាតិក្នុងតំបន់ផ​ងដែរ។

 “នេះជាសំណង់គមនា​គមន៍ដែលមានអត្ថន័យដ៏សំខាន់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច​សង្គមនៃខេត្ត Do​ng Thap និយាយដោយ​ឡែកនិងតំបន់វាល​សណ្ដទន្លេ Cuu Long និយាយរួម​។ សំណង់​នេះនឹង​រួមចំណែក​លើកកំពស់​លទ្ធភាព​ប្រកួត​ប្រជែង របស់តំបន់វាលសណ្ដទន្លេ C​uu Long ក៏ដូចជារបស់​ខឿន​សេដ្ឋកិច្ច​វៀត​ណាម​ទាំង​មូល​ផង​ដែរ​”។
 
ស្ពាន Cao Lanh ឆ្លងកាត់​ទន្លេ Tien មានប្រវែង២,០១គ.ម ហើយខ្សែផ្លូវត​ភ្ជាប់ស្ពាន Cao Lanh - ស្ពាន ​Vam Cong មានប្រវែង​២១,៤៥គ.ម។ គម្រោងការណ៍​នេះត្រូវ​បាន​វិនិយោគ​ដោយប្រភពទុន​ឧបត្ថម្ភ​ឥតសំណង​របស់​រដ្ឋាភិបាល​អូស្ត្រាលី ទុនកម្ចីពីធនាគារអភិ​វឌ្ឍន៍ទ្វីបអាស៊ីនិងទុនបំពេញប​ន្ថែម របស់រដ្ឋាភិបាល ដោយ​តំលៃសុរប​ចំនួ​ន៧៥០០ពាន់លានដុ​ង៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ