21/12/2015 09:49 GMT+7 Email Print Like 0

បើកសម្ពោធន៍មជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ-មូស្គូនៅរុស្ស៊ី


បើកសម្ពោធន៍មជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ-មូស្គូនៅរុស្សីី

នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងមូស្គូ (រុស្ស៊ី) មជ្ឈមណ្ឌលពាណិជ្ជកម្មហា​ណូយ-មូស្គូ ត្រូវបាន​បើក​ជាផ្លូវការ ទាក់​ទាញ​ការយកចិត្តទុកដាក់ជាច្រើន ពីអតិ​ថិជនរុស្ស៊ីជាច្រើនកុះករ ក្នុងឱកាសរៀបចំទទយលឆ្នាំថ្មី២០១៦។ ដោយ​មានផ្ទៃ​ដីជិត៤០ពាន់ម៉ែត្រក្រឡា​រួមមាន៖ ផ្ទះ​សណ្ឋាគារ តំបន់លេងកំសាន្ត ផ្សារទំនើប …លៗ មជ្ឈមណ្ឌល​ហាណូយ​-មូស្គូ ជារូបសណ្ឋានឆ្នើមមួយ ហើយមានបទដ្ឋាន​អន្តរជាតិ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំនៅ​រុស្ស៊ី លោក​ Nguyen Thanh Son បានសង្កត់ធ្ងន់ថា៖

“​ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងរុស្ស៊ីគឺល្អបរសើរ ហើយ​វៀតណាម​ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​ជាច្រើន​ពីមិត្ត​រុស្ស៊ីនានា ទាំងក្នុងដំ​ណាក់កាលសង្គ្រាម និងសន្តិភាពនាបច្ចុប្បន្ន។ ការកសាងមជ្ឈមណ្ឌលនេះ ក៏​ជាការ​ជួយ​ឧបត្ថម្ភពីថ្នាក់ដឹកនាំទីក្រុងមូស្គូ និងប្រជាជនតំបន់ដែរ។ យើងខ្ញុំសូម​ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​អំពី​​ប្រការ​ទាំងនេះ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ