25/10/2016 10:28 GMT+7 Email Print Like 0

បើកសម្ពោធស្ថានកុងស៊ុលវៀតណាមប្រចាំនៅនេប៉ាល់

ឯកអគ្គរដ្ឋទូតលោក Ton Sinh Thanh បើកសម្ពោធស្ថានកុងស៊ុលវៀតណាមប្រចាំនៅនេប៉ាល់ (រូបថត៖vietnamplus.vn)

ពិធីបើកសម្ពោធស្ថានកុង​ស៊ុលវៀតណាម ប្រចាំនៅនេប៉ាល់ត្រូវ​បានរៀ​បចំឡើង​ នារសៀលថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ២០១៦ នៅរដ្ឋធានី Kathmandu។ ថ្លែងមតិនៅទី​នេះ ឯកអគ្គ​រដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅប៊ូតាន​និង​នេប៉ាល់​លោក​ Ton Sinh Thanh​ បាន​ស្វាគមន៍ការ​បើកស្ថាន​កុង​ស៊ុលវៀតណាម ប្រចាំនៅនេប៉ាល់។ លោកបាន​អះអាង​ថា ព្រឹត្តិការ​ណ៍នេះជា​របត់​សំខាន់​មួយក្នុង​ទំនាក់​ទំនង ចំណង​មិត្តភាព​និង​សាមគ្គីភាព រវាងប្រទេស​ទាំង​ពីរ ព្រម​ទាំងបង្កលក្ខណៈ​ងាយ​ស្រួលសំរាប់​​សកម្មភាព​ពាណិជ្ជកម្ម​ទ្វេភា​គី​ក៏ដូច​ជារួម​ចំណែក​ក្នុង​ការគាំពា​រប្រជា​ពល​រដ្ឋ​វៀត​​ណាម ដែលកំពុងរស់នៅនិងធ្វើការ​នៅប្រទេសសាមី​ផង​ដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ