30/10/2017 10:05 GMT+7 Email Print Like 0

បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ APEC


 ទិដ្ឋភាពនៃពិធីបើកសម្ពោធ 

នារសៀលថ្ងៃទី២៨​ ខែតុលា ឆ្នាំ​២០១៧ នៅទីក្រុ​ង Da Nang ភាគកណ្ដាល​វៀត​ណាម ​បាន​​ប្រព្រឹត្ត​ទៅ ពិធី​បើក​សម្ពោធ​មជ្ឈមណ្ឌល​ សារព័ត៌មាន​អន្តរជាតិ ​APEC ២០១៧។

នេះជាកន្លែង​ចាត់ចែងការ និងបញ្ជាណែនាំសកម្មភាពសារ​ព័ត៌មាន ​ក្នុង សប្ដាហ៍ជាន់ខ្ពស់ AP​EC ២០១៧ សំរាប់អ្នកយកព័ត៌​មាន​ជាតិ និងអន្តរជាតិទាំង​អស់​​។ សំណង់នេះមានផ្ទៃ​ដី១៣.៤០០​ម៉ែត្រក្រឡា រួមមាន​មជ្ឈមណ្ឌល​សារព័ត៌​​មាន​អន្តរជាតិ មណ្ឌល​សន្តិសុខ មណ្ឌលសុខាភិបាល​ មណ្ឌល​បរិភោគអាហារ​ និងបន្ទប់​សន្និសីទកា​សែត​សំរាប់មនុស្ស​១០០​០នាក់។ រហូតដ​ល់ពេល​នេះ មាន​អ្នកយក​ព័ត៌មាន​វៀត​ណាម និង​អន្តរជាតិ​ប្រមាណ​២៦០០នាក់ បានចុះឈ្មោះចូល រួមស​ប្ដាហ៍ជា​ន់ខ្ពស់ APEC លើកទី២៥នៅទីក្រុ​ង Da Nang៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ