22/07/2016 08:58 GMT+7 Email Print Like 0

បើកសម្ពោធគេហទំព័រក្រសួងការពារប្រទេសតភ្ជាប់ជាមួយគេហទំព័រជាតិច្រកទ្វារតែមួយ


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue ថ្លែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៦ នៅទីក្រុង​ហាណូយ បញ្ជាការដ្ឋាន​កងទ័ព​ការ​ពារព្រំដែន​នៃក្រសួង​ការពារ​ប្រទេស​ បានបើកសម្ពោធគេហទំព័រ​ក្រសួង​ការ​ពារ​ប្រទេស​ឲ្យតភ្ជាប់​ ជា​ផ្លូវការ​ជាមួយ​គេហ​ទំព័រ​ជាតិច្រ​ក​ទ្វា​រតែ​មួយ​។ ថ្លែង​មតិក្នុងពិធី​ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបា​លវៀត​ណាម លោក Vuong Dinh Hue បានវាយ​តម្លៃ​ខ្ពស់​ចំពោះ ការ​ដែល​បញ្ជាការដ្ឋានកងទ័ពការពារ​ព្រំដែន​បាន​តភ្ជាប់ “បែបបទការពារ​ព្រំដែនអេឡិក ត្រូនិក​កំពង់​ផែរ​សមុទ្រ​” ជាមួយ “គេហទំព័រជាតិ​ច្រកទ្វារ​តែមួយ”។ នេះជាវិស័យដ៏ធំមួយ ជះ​ឥទ្ធិ ពលខ្លាំង​ទៅលើសកម្មភាព​របស់​អង្គភាព​អាជីវកម្ម​ជាតិ និងអន្តរជាតិនៅបណ្តា​កំពង់​ផែរវៀតណាម រួម​ចំណែក​សំខាន់​ចូល​ក្នុង​ការកែ​ទម្រង់​បែប​បទ​រដ្ឋបាល និង​បង្កលក្ខណៈងាយស្រួលសម្រាប់បរិយាកាស ធ្វើអាជីវកម្ម​ជា​ពិសេស​ គឺរួម​ចំណែក សំខាន់​ចូល​ក្នុង​ការ​តស៊ូ បង្ការ​ប្រឆាំងនិង​ទប់ស្កាត់​ការ​រត់ពន្ធ​ការលួច​បន្លំ​ពាណិជ្ជ​កម្ម រួម​ចំណែកធានា​សន្តិភាព អធិបតេយ្យ​ភាព​ព្រំដែនជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ