19/09/2018 09:26 GMT+7 Email Print Like 0

បើកសម័យប្រជុំគណៈកម្មការប្រតិបត្តិ ASOSAI លើកទី៥២


 ទិដ្ឋភាពនៃសម័យប្រជុំនេះ (រូបថត៖ TTXVN) 

 នាថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវសម័យប្រជុំ គណៈ​កម្មការ​ប្រតិបត្តិ​លើក​ទី​៥២​ របស់អង្គការបណ្ដាស្ថាប័នសវនកម្មកំពូ​លអាស៊ី (ASOSAI)។
 
តាម​សាស្រ្តាចារ្យ បណ្ឌិត Doan Xuan  Tien អគ្គសវនកររងរដ្ឋវៀត ណាមបានឲ្យដឹងថា សម័យ​ប្រជុំលើក​នេះនឹង​ជាឱកាស​សំខា​ន់មួយដើម្បី ASOSAI ធ្វើជាក់ស្ដែងភាវូបនីយកម្មនូវទិ​សដៅអភិវឌ្ឍនានា ព្រមទាំងចែ​ក​រំលែក បទពិសោធន៍​និង​រៀនសូត្រគ្នាទៅវិញទៅមកផងដែរ​។
 
“សម័យ​ប្រជុំលើកនេះជាឱកាសដើម្បីផ្សព្វផ្សាយទៅកាន់មិត្តភក្តិអន្តរជាតិអំពីកិត្យានុភាពរបស់ SAI វៀត​ណាម​ និយាយដោយឡែក ក៏ដូចជាទឹកដីនិង មនុស្សវៀតណាមនិយាយរួមផងដែរ។ នេះ​ក៏ជាឱកាស​ដើម្បីយើង​រៀន​សូត្រ ចែ​ករំលែកបទពិសោធន៍ក្នុងសកម្មភាពជំនាញលើវិស័យស​វនកម្មសាធារណៈ ទៀតផង។​ ក្នុងឋានៈ​ជាប្រធាន​ ASOSAI ក្នុងដំណាក់កាល២០១៨-២០២១ យើងខ្ញុំសង្ឃឹមថា នឹងរួម​ជាមួយ​គណៈកម្មការ​ប្រតិបត្តិ​ដឹកនាំ​ស្ថាប័ន​ជាសមាជិក ទាំង៤៦អង្គភាពធ្វើសក​ម្មភាពប្រកបដោយជោគជ័យ ក៏ដូចជាបន្សល់​ទុកមកនូវ កា​រចាប់​អារម្មណ៍​ដ៏ល្អប្រសើរចំពោះការទទួល​រៀបចំ A​SOSAI លើកនេះផង ដែរ​”។
 
អង្គ​ប្រជុំបានពិភាក្សាអំពីពង្រាងសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយ ដែល ជាឯកសារ​មួយ​ក្នុង​ចំណោម​ឯកសារ​សំខាន់ៗ​នៃមហាសន្និបាត​ ASOSAI ១៤ ដែលបូកសរុបលទ្ធផលសំខាន់បំផុ​តនៃមហាសន្និបាតលើកនេះ និងសកម្មភា​ព​ របស់សហគមន៍ ASOSAI ក្នុងការអនុវត្តសវនកម្មប​រិស្ថាន​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ