13/09/2016 10:35 GMT+7 Email Print Like 0

បើកសម័យប្រជុំលើកទី៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤

សម័យប្រជុំលើកទី៣នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៤ បានបើកនាព្រឹកថ្ងៃទី១២កញ្ញានៅទីក្រុងហាណូយ។ តាមគម្រោងសម័យប្រជុំនេះនឹងចាប់ផ្តើមពីថ្ងៃទី១២រហូតដល់ថ្ងៃទី២២កញ្ញា។​ថ្លែងមតិនៅក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដើម្បីត្រៀម រៀបចំឲ្យកិច្ចប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៤ដែលនឹងបានប្រារព្ធនាថ្ងៃទី២០ ខែតុលាខាងមុខនោះ នៅសម័យប្រជុំលើកទី៣របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិលើខ្លឹម សារមួយចំនួនដូចជា ត្រៀម​រៀបចំឲ្យកិច្ចប្រជុំលើកទី ២ ដាក់ជូនរដ្ឋសភាកែប្រែនិង ធ្វើ វិសោធនកម្មនូវសេចក្តីព្រាងច្បាប់ចំនួន៣ដែលបានអង្គប្រជុំលើក​ទី ១៣ ផ្តល់មតិរួចមក ។ បន្ទាប់មក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិទៅលើសេចក្តីព្រាងច្បាប់មួយចំនួនទៀតផង។ នាព្រឹកថ្ងៃទី១២កញ្ញា អង្គប្រជុំបានផ្តល់មតិទៅលើពង្រាងច្បាប់ធារាសាស្ត្រ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ