06/10/2017 09:58 GMT+7 Email Print Like 0

បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា


បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា 

ក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួបអនុស្សវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា នាយប់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តិទៅពិធីបើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Vuong Duy Bien  បានសង្កត់ធ្ងន់ថា បណ្ដាសកម្មភាពវប្បធម៌នៃប្រទេសទាំងពីរបានរៀបចំជាប្រចាំ ដោយមានអត្ថន័យយ៉ាងសំខាន់ក្នុងការបង្កើនចំណងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នា ហើយរួមចំ​ណែក​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសនីមួយៗ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាលោកស្រី ភឿង សកុណា បានសង្កត់ធ្ងន់ថា ដោយមានគោលដៅឆ្ពោះទៅសន្តិភាពនិងការអភិវឌ្ឍន៍នោះ កម្ពុជាជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសនៅលើពិភពលោក ក្នុងនោះយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជិតខាង។ ស្ដីពីវិស័យវប្បធម៌ លោកស្រី ភឿង សកុណា បានឲ្យដឹងថា កម្មវិធីនេះ គឺមិនត្រឹម​តែ​ជាសក្ខីភាពចំពោះកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរវប្បធម៌ទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបានបង្កើតឱកាសផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍រវាងកម្មាភិបាល អ្នកជំនាញការនៃប្រទេសនីមួយៗលើវិស័យវប្បធម៌ វិចិត្រសិល្បៈទៀតផង។

ក្នុងសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាលើកនេះ នៅមានសកម្មភាពដូចជា៖ ពិព័រណ៍រូបថត "ពណ៌ចម្រុះ​វៀត​ណាម" ដើម្បីសម្ដែង បម្រើសហគមន៍អាណិកជនវៀតណាម និងសហគ្រាសវៀតណាមទៀតផង៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ