20/09/2016 10:06 GMT+7 Email Print Like 0

បើកសប្តាហ៍វប្បធម៌ទេសចរណ៍រមណីយដ្ឋានវាលស្រែកាំជណ្តើរ Mu Cang Chai ២០១៦


បើកសប្តាហ៍វប្បធម៌ទេសចរណ៍រមណីយដ្ឋានវាលស្រែកាំជណ្តើរ Mu Cang Chai ២០១៦

សប្តាហ៍វប្បធម៌​ទេសចរណ៍រមណីយដ្ឋានវា​លស្រែកាំ​ជណ្តើរ Mu​ Cang Chai ២០១៦ បាន​បើក​នៅ​ខេត្ត Yen Bai ភាគ​​ខាង​ជើង​វៀតណាម​ នាយប់ថ្ងៃទី​១៨ ​ខែកញ្ញា ឆ្នាំ២០១៦​។ ពិធី​បើក​បាន​ប្រព្រឹត្ត​ទៅដោយ​មាន​សកម្មភាព​សិល្បៈ​​ជាច្រើន​ ដែល​ឧទ្ទេស​នាម ជាមួយភ្ញៀវទស្សនា​នូវ​តំបន់​ភ្នំ Mu Cang Chai ពោរ​ពេញ​ទៅ​ដោយ​អត្ត​សញ្ញាណ​នោះ កំពុង​មានការផ្លាស់​ប្តូរ និង អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី​ Luong Thi Xuyen អនុប្រធាន​​គណៈកម្មាធិការ​ប្រជាជន​ស្រុក Mu Cang Chaiខេត្ត​ Yen Bai បាន​ឲ្យដឹង​​ថា៖ “សប្តាហ៍​វប្បធម៌ ទេសចរណ៍​រមណីយដ្ឋាន​ជាតិ​វាលស្រែកាំ​ជណ្តើរ Mu Cang Chai​ ដែល​បាន​យើងខ្ញុំ​កំណត់​ថា ជា​ទិស​ដៅ​ត្រឹម​ត្រូវ​ជួយ​​ជន​​រួម​ជាតិ​នៅ​តំបន់ Mu Cang​ Chai ធ្វើ​ទេសចរណ៍ ដូច្នេះ​យើងខ្ញុំបាន​រៀបចំ​សកម្មភាពនេះ​ ជា​រៀង​រាល់​ឆ្នាំ។ មក​​ដល់ Mu Cang Chai ភ្ញៀវទេសចរណ៍អាច​មានឱកាស​ទស្សនាទេសភាព​ដ៏​មនោរម្យ​ និង ស្វែងរក លក្ខណៈ​​វប្បធម៌​ជន​ជាតិ​”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ