02/04/2016 10:46 GMT+7 Email Print Like 0

បើកសប្ដាហ៍យុវជន ASEM ឆ្នាំ ២០១៦


បើកសប្ដាហ៍យុវជន ASEM ឆ្នាំ ២០១៦(dantri.com)

សប្ដាហ៍យុវជន ASEM (វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប) ឆ្នាំ២០១៦​រួម​ជាមួយ​សន្និសីទ​ធ្វើដូច​សន្និសីទ​ជាន់​ខ្ពស់​ ASEM បានប្រារព្វឡើង នាថ្ងៃទី១ ខែ​មេ​សា ឆ្នាំ២០១៦​នៅទីក្រុង​ហាណូយ។ ដោយប្រធានបទ ៖ ធ្វើសកម្មភាព​ខ្លាំងក្លា​ថែមទៀត ដើម្បី​ដោះស្រាយភាពក្រីក្រ កម្មវិធី​នេះរួមចំណែក​សំខាន់​ក្នុងការលើក​កំពស់​ចំណេះ​ដឹង​របស់យុវជនអាស៊ី-អឺរ៉ុប ក្នុងកិច្ចសហប្រិបត្តិការកាត់បន្ថយភាពក្រីក្រ ដើម្បីអភិវឌ្ឍន៍​ស្ថិរភាព​និងព្រមៗ​គ្នា បង្កើតវេទិការសំរាប់យុវជន​ជួបប្រាស្រ័យគ្នា។ នេះក៏ជាឱកាស​ដើម្បី​វៀត​ណាម​ឧទ្ទេសនាម​ជាមួយ​មិត្តភក្តិ​អន្តរជាតិអំពីសមិទ្ធផល របស់ប្រទេស​ជាតិផងដែរ។ ថ្លែងមតិនៅពិធីបើក លេខាធិការ មជ្ឈឹម​សម្ព័ន្ធ​សមាគម​យុវជនវៀតណាម លោក Dang Quoc Tuan Toan បានលើកច្បាស់ថា៖

​“​សប្ដាហ៍យុវជនASEM លើកនេះជាឱកាសដើម្បីបណ្ដា ដំណាងយុវជនចែក​រំលែកព័ត៍មាន គំនិត អំពីការ​ពង្រីក​តួនាតី​សហប្រិតបត្តិការ របស់យុវជនអាស៊ី-អឺរ៉ុប​ក្នុង​ការកសាង​ពិភពលោក​មួយ​ប្រកប​ដោយ​សន្តិភាព​សម្បូររុងរឿង និងអភិវឌ្ឍន៍និ​រន្តរភាព។ ខ្ញុំជឿជាក់ថា៖ បណ្ដាដំណាង​យុវជន​នឹងផ្លាស់​ប្តូរយ៉ាង​សកម្ម​អំពី​នយោបាយ​ សេដ្ឋកិច្ច វប្បធម៌ សង្គម ហើយពីនោះនាំចេញដំណោះស្រាយនានា​ជំរុញ​កិច្ចសហប្រតិ​បត្តិការ​យុវជន ASEM ក៏ដូចជាការចូលរួមរបស់យុវជនASEM​ក្នុងពេល​ដោះស្រាយ​បញ្ហានានា​ក្នុង​តំបន់​និងលើ​ពិភព​លោក​ផង​ដែរ។”

​អញ្ជើញចូលរួមកម្មវិធីនេះមានដំណាងយុវជន ជាង១០០នាក់ មកពីប្រទេស​ជាសមាជិក ASEM ចំនួន៣០។ ក្នុងក្រប​ខ័ណ្ឌកម្ម​វិធីនេះ អង្គសន្និសីទបានស្ដាប់​របាយការណ៍ជំនាញ ស្ដីអំពី៖ ស្ថាន​ភាព​ជាក់​ស្ដែង​ក្នុង​កិច្ច​ការកាត់​បន្ថយភាព​ក្រី​ក្រ នៅបណ្ដាប្រទេសជាសមាជិកASEM និងតួនាទីរបស់អង្គភាពអាជីវកម្មក្នុងការ​បង្កើត​ការ​ងារ​ធ្វើសំរាប់​យុវជន។ បន្ទាប់នោះ បណ្ដាដំណាងនឹងដើរតួនាទីជាអ្នក​ដឹកនាំ របស់​បណ្ដាសមាជិក ASEM ដើម្បី​ពិភាក្សាអំពីសរសរ​ទ្រូងចំនួន៣ គឺនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ