13/08/2018 09:47 GMT+7 Email Print Like 0

បើកសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី១៩

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី១៩ ដោយប្រធានបទ “ម្ចាស់ការ ច្នៃប្រឌិត បម្រើការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពនិង​ការអភិវឌ្ឍដោយចីរភាព”។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh
ថ្លែងមតិនៅពិធីបើក (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បាន​អះអាងថា សន្និសីទនេះគឺសំដៅជួយតំណាងនៃតំបន់នានាមិនត្រឹមតែក្ដាប់ជាប់បម្រែបម្រួលថ្មីៗ ក្នុងតំ​បន់​និងលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងជួបពិភាក្សាគ្នាដើម្បីបង្កើនកិច្ចសហការ លើកស្ទួយ ប្រសិទ្ធភាពក្នុង​ការងារកិច្ចការបរទេស ក្នុងនោះមានគោលជំហធ្វើសមាហរណ កម្មអន្តរជាតិយ៉ាងទូលំទូលាយទៀតផង។

“សន្និសីទលើកនេះមានអត្ថន័យដ៏សំខាន់ណាស់ ព្រោះថាវាប្រព្រឹត្តទៅក្នុងបរិបទដែលឆ្នាំនេះជាឆ្នាំគន្លឹះនៃការអនុវត្ត​សេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី ១២ របស់បក្ស ការអនុវត្តគោលជំហរធ្វើសមាហរណកម្មយ៉ាងទូលំ​ទូលាយនិង សេចក្ដីសម្រេចចិត្តនានារបស់រដ្ឋសភាស្ដីពីផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល​២០១៦​-២០២០ និងការអនុវត្តដោយព្រមៗគ្នាជំហានលោតផ្លោះ យុទ្ធសាស្ត្រទាំង៣នោះគឺរៀបចំរចនាសម្ព័ន្ធ ខឿន​សេដ្ឋកិច្ចឡើងវិញដោយផ្សាភ្ជាប់ទៅនឹងការផ្លាស់ប្ដូររូបសណ្ឋានកំណើនលើកស្ទួយប្រសិទ្ធភាពនៃកិច្ចការ បរទេស​និងការធ្វើសមាហរណកម្មអន្តរជាតិ”។

លោក Pham Binh Minh បានវាយតំលៃថា នាពេលកន្លងទៅ កិច្ចការបរ ទេសនៅតំបន់នានា មានការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ៖

“នៅក្នុងសមិទ្ធផលរួមនោះ មានការរួមវិភាគទានដ៏សំខាន់នៃកិច្ចការបរទេស នៅតំបន់និងបងប្អូនបំពេញកិច្ចការបរទេសនៅតំបន់។ កិច្ចការបរទេសនៅតំបន់ត្រូវបានអនុវត្តន៍ដោយភាពម្ចាស់ការនិងសកម្ម។ យើងបានបើកទូលាយនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងជាមួយដៃគូអន្តរជាតិនានា បើក ទូ​លាយ​ទីផ្សារនាំចេញ ជំរុញពាណិជ្ជកម្ម ការវិនិយោគ រួមវិភាគទានជាក់ស្ដែងទៅក្នុងគោលដៅអភិវឌ្ឍនៃតំបន់និង​ទូទាំងប្រទេស”។

ស្ដីពីទិសដៅភារកិច្ចក្នុងដំណាក់កាល២០១៨-២០២០ បណ្តាតំបន់បន្តសហការយ៉ាងស្អិតរមួតជាមួយក្រសួងការបរទេស​និងស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេស ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃកិច្ចការបរទេស បម្រើការអភិវឌ្ឍនិងធ្វើសមាហរណកម្មរបស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ