22/11/2015 09:23 GMT+7 Email Print Like 0

បើកសន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)២៧


បើកសន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)២៧ (VOV)

នាថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥​ សន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) លើកទី២៧(អាស៊ាន២៧) បាន​បើកជាផ្លូវការ​នៅរដ្ឋធានីគួរឡាលាំពួរ​របស់ម៉ាឡេស៊ី។ ថ្លែងមតិបើកសន្និសីទ នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ម្ចាស់​ផ្ទះ ទន្ទឹមនឹងនោះ​ជាប្រធានសន្និសីទជាន់ខ្ពស់អាស៊ានលោក Najib Razak បានសង្កត់ធ្ងន់ទៅលើការ​បង្កើត​​សហគមន៍អាស៊ាន២០១៥ ជាការបោះជំហានប្រវត្តិសាស្ត្រសំខាន់ របស់អាស៊ាន​នាំអាស៊ាន​ទៅក្នុង​ដំណាក់​កាល​​អភិវឌ្ឍន៍​ថ្មីខ្ពស់ជាង។ ការបង្កើតសហគមន៍អាស៊ាន ​នឹងបន្ត​នាំមកផល​ប្រយោជន៍​ជាក់​ស្ដែង​ សំរាប់​ប្រជាជន​និង​ ប្រទេស​សមាជិកដូចជាបង្ក​លក្ខណៈងាយស្រួល ដើម្បីទាក់ទងទីផ្សារកាត់បន្ថយតំលៃទំនិញជាដើម។

​បន្ទាប់ពីពិធីបើកនេះ ថ្នាក់ដឹកនាំអាស៊ានបានចូលរួមសម័យប្រជុំពេញអង្គ សន្និសីទ​ជាន់ខ្ពស់​អាស៊ានលើកទី២៧។ នៅទីនេះបណ្ដាថ្នាក់ដឹកនាំអាស៊ានបានសង្កត់ធ្ងន់ ថា​ការកសាងសហគមន៍អាស៊ានជាដំណើរការជាបន្តបន្ទាប់ ឯកភាព​ថា អាស៊ានត្រូវបន្ត​ពង្រឹងនិងនាំការចងសម្ព័ន្ធអាស៊ានឡើងកំពស់ថ្មី លើមូល​ដ្ឋាន​បន្ត​និង​ពង្រីក​រាល់​សមិទ្ធិ​ដែលទទួលបាន។ តាមនោះថ្នាក់ដឹកនាំអាស៊ានបានអនុម័តលើទស្សនវិស័យ សហគមន៍អាស៊ាន២០២៥និងផែន​ការមេចំនួន៣អនុវត្តទស្សនវិស័យ ដោយប្រធានបទអាស៊ាន​២០២៥៖ រួមរឹងមាំ​ឈាន​ទៅមុខ។ បណ្ដាថ្នាក់​ដឹក​នាំក៏ឯកភាព​ត្រូវពង្រឹងតួនាទីស្នូលរបស់​អាស៊ាន​ ក្នុងទំនាក់​ទំនង​ជាមួយ​ដៃគូដូច​ជាក្នុង​ការ​កំណត់​រចនា​សម្ព័ន្ធ​ដំបន់​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ